Sponsor
Pisey

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ ​ខ្លួន​បាន​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​​របស់​អង្គការ​សហប្រជាជាតិ​ (UN) ជាង​ ២០តោន​ ទៅ​ជួយ​ដល់​ជន​ស៊ីវិល​រាប់​ពាន់​នាក់ ក្នុង​ទីក្រុង​ Deir ez-Zor ប្រទេស​ស៊ីរី​។ នេះ​បើ​យោង​តាម​ការ​របស់​គេហទំព័រ​ Sputnik។

ក្រុម​ការងារ​ដឹកជញ្ជូន​ស្បៀងអាហារ​របស់​រុស្ស៊ី​ បាន​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​ចុង​ក្រោយ​នេះ​ កម្លាំង​​អាកាស​រុស្ស៊ី​បាន​ដឹក​ជញ្ជូន​ស្បៀងអាហារ​ចំនួន​ ៤.៦តោន​ យក​ទៅ​កាន់​ខេត្ត​  Aleppo ​និង​ Damascus ​ ដើម្បី​ជួយ​ដល់​​ប្រជាជន​ប្រមាណ​ជា​ ១.៤២០​នាក់​ ដែល​កំពុង​តែ​ខ្វះ​ខាត​។ 

ទន្ទឹម​គ្នា​នេះ​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ បាន​ជួយ​សម្រួល​ដល់​ការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​ គ្រប់​ទីកន្លែង ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​កំពុង​ស្ថិត​ក្នុង​​សង្គ្រាម​ស៊ីវិល​ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​ ៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor