សិល្បៈ ៖ តារាចម្រៀងកញ្ញា ធីណាន់ រតនា បានចូលធ្វើកុងត្រានៅផលិតកម្ម សាស្តា មានរយៈពេលប្រមាណជិតឆ្នាំមកហើយ ។ រយៈពេលនេះកញ្ញាក៏បានចេញ CD ច្រើនបទមកហើយ មានដូចជាបទ "គេមានបងក្រ" "ស្មោះអូនមួយខាតប៉ុន្មាន" "មនុស្សបែកគ្នាហើយមិនជួបវិញទេ" "ស្អប់បងមិនចង់ឮសូម្បីឈ្មោះ" "សម្លាប់អូនសិនចាំមានអ្នកថ្មី" រួមជាមួយបទចម្រៀងជាច្រៀងទៀត។ ទើបតែពេលនាងបានចេញថត MV ហើយក៏ធ្លាយចេញរូបសិចស៊ីក្នុងបន្ទប់ទឹកមើលហើយស្ទើរក្ដៅខ្លួន។
បទចម្រៀងរបស់កញ្ញាទាំងនេះផលិតកម្ម ត្រូវបានចាប់ផ្ដើមថត MV កាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងគ្រោងចេញលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ស្របគ្នានេះដែរស្រាប់តែធ្លាយចេញរូបថតសិចស៊ីជាច្រើនសន្លឹករបស់កញ្ញា ធីណាន់ រតនា នៅក្នុងបន្ទប់ទឹកធ្វើឲ្យអ្នកដឹកនាំ និងក្រុមការងារបច្ចេកទេសសម្លឹងមើលរាងកាយនាងមិនដាក់ភ្នែក។ មួយគ្នានោះក៏មានមិត្តភ័ក្ដិរួមអាជីពជាច្រើនបានលាន់មាត់ថា កញ្ញា ធីណាន់ រតនា ជាតារាចម្រៀងថ្មីទេ តែនាងហ៊ានថតឈុតសិចស៊ីជាច្រើនប្លង់ តាមការចង់បានរបស់អ្នកនាំសម្ដែង។
ការបែកធ្លាយរូបទាំងនេះ Kqube.net មិនទាន់ទទួលបានការបញ្ជាក់ពីកញ្ញា ធីណាន់ រតនា នៅឡើយទេ ព្រោះទូរស័ព្ទរបស់នាងទាក់ទងមិនបាន ។ ដោយឡែកលោក អ៊ុក សាស្តា ចាងហ្វាងផលិតកម្ម សាស្តា បានប្រាប់ថា ការបែកធ្លាយរូបថតនេះលោកក៏បានឃើញហើយដែរ តែរូបភាពនេះផលិតកម្មមិនមានចេតនាបញ្ចេញទេ គឺអាចធ្លាយចេញពីក្រុមអ្នកបច្ចេកទេស ហើយលោកក៏មិនសប្បាយចិត្តដែរ។ លោកបន្តថា ទោះជាយ៉ាងណាក្នុង MV បទនេះបានកាត់តរួចរាល់ហើយ គឺមិនសូវមានឈុតសិចស៊ីខ្លាំងទេ គឺយើងធ្វើឡើងដោយបច្ចេកទេស ពោលគឺទស្សនិកជនអាចទទួលយកបាន៕
