បរទេស: ជាថ្មីម្តងទៀត កូរ៉េខាងជើង បានធ្វើការព្រមានអំពី សង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនបានបញ្ចេញសកម្មភាព និងរួមកម្លាំងប្រតិកម្ម ទៅនឹងការធ្វើសមយុទ្ធ យោធារបស់អាមេរិកនៅក្នុងតំបន់រសើបនោះទេ។
អគ្គលេខាធិការរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-Ho បានផ្ញើរសំបុត្រទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា:
ស្ថានភាពនៅឧបទ្វីបកូរ៉េគឺ "កាន់តែឈានដល់តំណាក់ការនៃសង្គ្រាមហើយ" ដោយសារតែសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ លោកបានជំរុញឱ្យប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជូនដំណឹងដល់ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង ១០ អំពីស្ថានភាពនៅឧបទ្វីបកូរ៉េ និងស្នើរសំុឲ្យប្រទេសទាំងនោះចូលរួមប្រតិកម្មបញ្ហាកំពុងតែក្តៅនេះ និងលោកបានរិះគន់យ៉ាងខ្លាំងអំពីការធ្វើសមយុទ្ធយោធាកូរ៉េខាងត្បូងនិងអាមេរិក។
គួរបញ្ជាក់ផងដែរថាភាពតានតឹងបានកើនឡើងនៅក្នុងតំបន់នៅសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីការធ្វើតេស្តមីស៊ីលខ្នាតតូចៗជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើង និងសំដីឆ្លើយឆ្លងពីរដ្ឋធានីវ៉ាស៊ីនតោន ទៅលើអាវុធទាំងឡាយរបស់ប្រទេសឯកោកូរ៉េខាងជើងមួយនេះគឺសុទ្ធតែក្លែងក្លាយ។ យ៉ាងណាការស្នើរសំុរបស់កូរ៉េខាងជើងនៅមិនទាន់មានការឆ្លើយតបពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឡើយទេ ទោះបីជាគេដឹងថាកូរ៉េខាងជើងគឺមានទំនាក់ទំនងល្អជាមួយប្រទេសមួយចំនួនក្នុងអាស៊ានដូចជា កម្ពុជា និងឡាវ។
ទស្សនវីដេអូកូរ៉េខាងជើងឌឺដងដាក់អាមេរិក:
Source: dailymail/washingtonpost
