
កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនី Mai Vathana បានបង្ហោះវីដេអូក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដែលនិយាយថាអ្នកបើករ៉ឺម៉កកង់បីបានបើកវ៉ា ហើយប៉ះ រថយន្តស៊ែរី lexus rx330 មួយគ្រឿង ដែលបណ្តាលឲ្យរងការខូចខាតផ្នែកចំហៀងនៃរថយន្ត។
យោងតាមវីដេអូម្ចាស់រថយន្តបានឲ្យអ្នកបើករ៉ឺម៉ក យកឡានរបស់គាត់ទៅជុសជុលតែគាត់មិនព្រម ដោយរង់ចាំសមត្ថកិច្ចមកដោះស្រាយ។

ខាងក្រោមនេះជាការរៀបរាប់គាត់គណនីខាងលើ
“ឃ្លីបនេះសូមផ្ញើជូនប្អូនប្រុសម្នាក់នេះ ទុកទសន្សាកំសាន្តពេលស្វាងពីស្រវឹង ។ ឃ្លីបនេះសូមផ្ញើជាការអប់រំដល់បងប្អូនអ្នកបើកបរទាំងអស់ ។
« ញឹកនឹងស្រវឹងស្រា ថ្ងៃណាមួយនឹងមានទោស»”
វ៉ាគាត់មិនបានទេ គាត់សម្លក់មុខ ប្រឡោះល្មមៗ គាត់ជ្រេរគ្មានខ្វល់ ប៉ះគាត់បន្តិចគាត់តេរហៅសមាគមតុតុ ស្រួលមិនស្រួលវ៉ៃយើងទៀត តែបើគាត់ខុស ” លោកអើយពូសុំទោស ពូក្រណាស់ ” 😒😒😒
ខាងយើងខ្ញុំមិនទាន់ទទួលបានព័ត៌មានពីការដោះស្រាយយ៉ាងណាទេចំពោះករណីខាងលើនេះ តែក្រោយទស្សនាវីដេអូនេះ សង្ឃឹមបងប្អូនបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕
