នៅព្រឹកថ្ងៃពុធនេះ រថយន្តក្រុងមួយគ្រឿងមានមនុស្ស ៤៦ នាក់ធ្លាក់ជ្រោះភ្នំជម្រៅជាង ២០០ ម៉ែត្រ ក្នុងរដ្ឋ ហ៊ីម៉ាចាល់ប្រាដែស (Himachal Pradesh) ប្រទេស ឥណ្ឌា ស្លាប់មនុស្ស ៤៤ នាក់ នៅរស់ត្រឹមតែពីរនាក់ប៉ុណ្ណោះក្នុងនោះមានអ្នកដំណើរម្នាក់ និងបុគ្គលិកលក់ពិនិត្យសំបុត្ររថយន្តម្នាក់ ។
ប្រទេស ឥណ្ឌា ជាកន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតលើពិភពលោក ពិសេសរថយន្តក្រុង និងរថភ្លើង ដោយសារតែកត្តាគុណភាពយានយន្ត ផ្លូវធ្វើដំណើរមិនត្រឹមត្រូវតាមស្តង់ដារ ខ្វះការប្រុងប្រយ័ត្ន និងផ្ទុកលើសចំណុះ ។ តួលេខរបស់ប៉ូលិសបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេស ឥណ្ឌា ក្នុងមួយឆ្នាំមានប្រមាណ ១១ ម៉ឺននាក់ ។
ប្រភពៈ abcnews
