Sponsor
Pisey

កូរ៉េខាងជើងពេលនេះបានឆ្លើយតប និងបង្កើនកំដៅសង្គ្រាមទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ វិញ ដោយមានផ្ញើរសារគំរាមថាខ្លួន និងវាយកម្ទេចចោលកងទ័ពអាមេរិក ហើយប្រទេសយើងទាំងពីរនឹងមានសង្គ្រាមជាមួយគ្នា។ មិនត្រឹមតែប៉ុន្នឹងកូរ៉េខាងជើងក៏បានគំរាមថានឹងកម្ទេចទីក្រុង Seoul ដែរជាបេះដូងរបស់កូរ៉េខាងត្បូងទៀតផង ប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងហ៊ានធ្វើសមប្រយុទ្ធនៅក្នុងតំបន់ឧបទ្វីបកូរ៉េម៉ែន។

ទីក្រុង Seoul - រូបថត: Google
ជនផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន - រូបថត: @AP
ជនផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន - រូបថត: @AP

កូរ៉េខាងជើងបានព្រមានទៀតថាយើងនឹងប្រយុទ្ធស្លាប់រស់ ប្រសិនបើខាងអាមេរិកហ៊ានវាយប្រហារមកលើយើងមែននោះ។ ដោយឡែកប្រទេសចិននឹងផ្អាកជើងយន្តហោះហោះហើរពីកូរ៉េខាងជើង និងបានអះអាងថាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចនឹងកើតមានឡើងគ្រប់ពេលវេលា។

មន្ត្រីកូរ៉េខាងជើង - រូបថត: @RUETERS
ទាហានកូរ៉េខាងជើង - រូបថត: AFP/Getty Images
ទាហានកូរ៉េខាងជើង - រូបថត: AFP/Getty Images

អនុរដ្ឋមន្រ្តីទីក្រុងព្យុងយ៉ាងបានចោតថាសាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើបណ្តាញសង្គម Twitter គឺជាការបង្កជម្លោះ ហើយបានធ្វើឲ្យប្រទេសទាំងពីរកំពុងតែកិតជិតដល់ដំណាក់ការនៃសង្គ្រាម ដោយលោកបានបញ្ជាក់ទៀតថា:

ពួកយើងនឹងជ្រើសរើសយកការធ្វើសង្គ្រាម ប្រសិនបើអាមេរិកត្រូវការ។ ពួកយើងនៅតែបន្តការបាញ់សាកល្បងនុយក្លេអ៊ែរ គ្រប់ពេលដែលអ្នកដឹកនាំរបស់យើងគិតថាល្អ។
មន្ត្រីកូរ៉េខាងជើង - រូបថត: @AP
លោក ដូណាល់ ត្រាំ - រូបថត: @AP

វីដេអូនៃការធ្វើសមប្រយុទ្ធរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦:

សព្វាវុធសហរដ្ឋអាមេរិក - រូបថត: @USAF
សព្វាវុធសហរដ្ឋអាមេរិក - រូបថត: @EPA
សព្វាវុធសហរដ្ឋអាមេរិក - រូបថត: @USAF
សព្វាវុធសហរដ្ឋអាមេរិក - រូបថត: @Getty Images
សព្វាវុធសហរដ្ឋអាមេរិក - រូបថត: @USAF

ប្រភព: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor