
ពេលនេះវីដេអូដែលបង្ហាញអំពីការវាយប្រហារទៅលើបន្ទាយក្រោមដីរបស់ ISIS ដោយប្រើប្រាស់ "មាតានៃគ្រាប់បែក" "Mother of All Bombs" កាលពីថ្ងៃ ១៣ ខែមេសា ២០១៧ បានដាក់បង្ហោះជាសាធារណៈដោយ ទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ព័ត៌មានចុងក្រោយនេះបានឲ្យដឹងយ៉ាងហោចណាស់មានកងទ័ព ISIS ៣៦នាក់បានស្លាប់ ក្រោយសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក MOAB ទៅលើបន្ទាយដ៏រឹងមាំរបស់ពួកគេ។


បើយោងតាមរយៈវីដេអូបានបង្ហាញថា គ្រាប់បែក MOAB បានទម្លាក់ហោះចុះទៅក្រោមទៅបុកនឹងទីតាំងរបស់ ISIS បន្ទាប់មក បានផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យមានផ្សែងអាប់អួរផុសឡើង និងរាលដាលជំុជិតបន្ទាយ ISIS ទាំងមូល។


រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចបង្ហោះវីដេអូនេះឡើងគឺដើម្បីអោយពិភពលោកឃើញអនុភាពកម្លាំងសព្វាវុធ របស់សហរដ្ឋអាមេរិកថា ស្របពេលដែលសហរដ្ឋអាមេរិកកំពុងមានស្ថានភាពតានតឹងជាមួយកូរ៉េខាងត្បូង និងប្រទេសសុីរី។

ទស្សនាវីដេអូពេលដែលមាតានៃគ្រាប់បែកផ្ទុះលើទីតាំងរបស់ ISIS:
បើយោងតាមសម្តីទាហានអាមេរិកឈរជើងនៅអាហ្គានីស្ថានបានប្រាប់ឲ្យដឹងថា:
ពួកយើងកំពុងតែវាយលុកបន្តទៅមុខទៀត ដើម្បីអោយដល់ល្អាងក្រោមដីរបស់ ISIS នៅភាគខាងត្បូងនៃអាហ្គានីស្ថាននេះ។



ប្រភព: dailymail