Sponsor
Pisey

រាជធានី​ភ្នំពេញ៖ ​សូម​អបអរ​ដល់​លោក​ រិន សាវ៉េត ​ដែល​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​ពី​សម្ដេច​កិត្តិ​បណ្ឌិត​​​ ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់​ពី​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ លោក ​ឃ្លាំង ហួត ​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​កាល​ពី​ព្រឹក​មិញ ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៧​នេះ អំពី​សកម្មភាព​ផ្ដល់​ថវិកា​សប្បុរស​ជន​ជូន​​ដល់​តារា​ចម្រៀង​រូប​នេះ រួម​នឹង​បាន​ខ្ចី​ផ្ទះ​មួយ​ល្វែង​​ពី​ឧកញ៉ា ពង់ ឃាវសែ ​សម្រាប់​ស្នាក់​នៅ​រយៈ​ពេល​២ឆ្នាំ​ដោយ​ឥតគិតថ្លៃ​ថែម​ទៀត​។

រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ​ដដែល​លោក​ ឃ្លាំង ហួត បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «ដំណឹង​ទាន់​ហេតុការណ៍​!​ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទិញ​ផ្ទះ​ដែល​ខ្ញុំ​បាន​ខ្ចី​ឱ្យ រិន សាវេត រស់​នៅ​ជូន​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន​របស់​រិនសាវេត​តែ​ម្ដង​។ ខ្ញុំ​បាទ​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​ចិត្ត​មេត្តា​ធម៌​របស់​សម្ដេច​ទាំង​ទ្វេ ​សូម​វត្ថុស័ក្កសិទ្ធ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បី​បាច់​ថែ​រក្សា​សម្ដេច​ទាំង​ទ្វេ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ជួប​តែ​ពុទ្ធពរ​៤ប្រការ ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ»។

ដូច្នេះ​បាន​សេចក្ដី​ថា ​ផ្ទះ​ដែល​លោក​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ឲ្យ​ខ្ចី​រស់នៅ​ចំនួន​ពីរ​ឆ្នាំ​នោះ ឥឡូវ​នេះ​លោក​ រិន សាវេត ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ទាំង​ស្រុង​តែ​ម្ដង ​ក្រោម​ការ​ឧបត្ថម្ភ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន​ ផ្ទាល់​តែ​ម្ដង​៕​

លោក រិនសាវ៉េត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor