
របាយការណ៍របស់ស្នងការសិទ្ធិមនុស្សជាតិ ម៉ិកស៊ិក បញ្ជាក់ថា ចំនួនមនុស្សបាត់ខ្លួននៅក្នុងប្រទេស ម៉ិកស៊ិក ក្នុងឆ្នាំ ២០១៦ ឡើងដល់ជិត ៣ ម៉ឺននាក់ ច្រើនជាងឆ្នាំ ២០១៣ ដែលមានមនុស្សបាត់ខ្លួនប្រមាណ ២៦០០០ នាក់ ។
តួលេខនេះបានមកក្រោមការប្រមូលព័ត៌មានពីរដ្ឋចំនួន ២៦ ក្នុងចំណោមរដ្ឋទាំង ៣១ របស់ប្រទេស ម៉ិកស៊ិក ដោយរដ្ឋចំនួន ៦ មិនបានចូលរួមក្នុងការស៊ើបអង្កេតនេះឡើយ ដែលអាជ្ញាធរព្រួយបារម្ភថាអាចមានចំនួនខ្ពស់ជាងនេះ ប្រសិនបើរដ្ឋទាំងអស់ចូលរួមសហការ ។
ភ្នាក់ងារស្នងការជាតិ ម៉ិកស៊ិក និយាយថា ប្រទេស ម៉ិកស៊ិក កង្វះច្បាប់ដែលត្រូវកាត់ទោស និងដាក់ទណ្ឌកម្មឧក្រិដ្ឋជន បណ្ដាលឲ្យមានអំពើហិង្សាកើនឡើងខ្ពស់ និងមាននិទ្ទណ្ឌភាព ។ របាយការណ៍នេះបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ក្រោយការរកឃើញរណ្ដៅសាកសពជាច្រើនក្នុងប្រទេស ម៉ិកស៊ិក ដែលមានសាកសពមនុស្សរាប់រយនាក់ ។