Sponsor
Pisey

ប៉ូលិស​បាន​ប្រគល់​ប្រាក់​ ៥ ​ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​ហាង​លក់​មាន់​បំពង​មួយ​កន្លែង​ក្នុង​រដ្ឋ​ Pennsylvania​ ដែល​បាន​ទូរស័ទ្ទ​ហៅ​ប៉ូលិស ​នៅ​ពេល​ឃើញ​ឃាតក​ដែល​សម្លាប់​បុរស​ចំណាស់​ម្នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ​ចូល​ទិញ​មាន់​បំពង។​

ឈ្មោះ​ ស្ទីវ ស្ទេវឹន​ (Steve Stephens) ​ដែល​បាន​ធ្វើ​អំពើ​ឃាតកម្ម​ អះអាង​ក្នុង​វីដេអូ​នោះ​ថា​ ខ្លួន​បាន​សម្លាប់​មនុស្ស​ជាង​ ១០​ នាក់​ផ្សេងទៀត ។​ ស្ទីវ ស្ទេវឹន ​បាន​បាញ់សម្លាប់​បុរស​អាយុ​ ៧៤​ ឆ្នាំ ​ឈ្មោះ​ រ៉ូប៊ឺត ហ្គតវីន​ (Robert Godwin)​ ក្នុង​រដ្ឋ​ អូហាយ៉ូ ​ពេល​ដែល​ជន​រងគ្រោះ​កំពុង​ដើរ​ទៅ​ផ្ទះ​ចេញពី​កន្លែង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ហើយ​បង្ហោះ​វីដេអូ​នៃ​ការ​ធ្វើឃាត​នោះ​តាម​បណ្ដាញ​ Facebook  ។​ 

នៅ​ថ្ងៃ​ពុធ​នេះ ​ស្ទីវ ស្ទេវឹន​ បាន​រត់​ទៅ​ដល់​រដ្ឋ ​Pennsylvania ​ហើយ​ចូល​ទិញ​មាន់​បំពង​ ប៉ុន្តែ​បុគ្គលិក​ក្នុង​ហាង​ស្គាល់​មុខ​ លួច​ទូរស័ព្ទ​ទៅ​ប៉ូលិស​ និង​ប្រាប់​ឲ្យ ​ស្ទេវឹន​ រង់ចាំ​បន្តិច ​ប៉ុន្តែ ​ស្ទេវឹន ​មិន​ចង់​រង់ចាំ​ឡើយ​ ក៏​បើក​រថយន្ត​ចេញ ។​ 

ទោះ​យ៉ាង​ណា​ ប៉ូលិស​បាន​ទៅដល់​ភ្លាមៗ​ និង​ដេញ​តាម​រថយន្ត​ឃាតក ។ ​ទីបំផុត​ឃាតក​បាន​ចុះ​ពី​រថយន្ត​នៅ​ពេល​ប៉ូលិស​ឡោមព័ទ្ធ​ជាប់​ និង​បាញ់​សម្លាប់​ខ្លួន​ឯង​ ដោយ​មិន​ព្រម​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន​ឡើយ ។​

ប្រភពៈ​ telegraph​

USA
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor