ប្រទេស រុស្ស៊ី រៀបចំទិវាជ័យជម្នះឆ្នាំនេះមានសភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយបង្ហាញសព្វាវុធទំនើបយ៉ាងតិច ១០០ ប្រភេទ ក្នុងក្បួនព្យុហយាត្រាលើទីលានក្រុមទីក្រុង មូស្គូ ពេលដែលស្ថានភាពពិភពលោកប្រែប្រួលខ្លាំង ពិសេសការបង្ហាញអំណាចយោធារវាងមហាអំណាចធំៗលើពិភពលោក និងក្នុងនោះមាន NATO ជាសម្ពន្ធភាពយោធាគូរប្រជែងសំខាន់បំផុតរបស់ រុស្ស៊ី ។
ក្រោមអាកាសធាតុត្រជាក់ក្រោមសូន្យអង្សា កងពលធំទ័ពអាកាសថ្មី បង្ហាញប្រព័ន្ធការពារមីស៊ីល មីស៊ីលឆ្លងទី្វប ដែលជាអាវុធមានអនុភាពខ្លាំងបំផុតបន្ទាប់ពីអាវុធនុយក្លេអ៊ែរ ដោយមានរថក្រោះ Armata T-14 ស្ថិតនៅក្នុងក្បួនយោធាដែលមានទាហានមួយម៉ឺននាក់ ចំណែកក្បួនយន្តហោះចម្បាំងនៅផ្នែកខាងលើ ។
ប្រទេស រុស្ស៊ី កំណត់យកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៥ ជាទិវាជ័យជម្នះរបស់កងទ័ពក្រហមសហភាពសូវៀត ទៅលើទាហាន ណាហ្ស៊ី អាល្លឺម៉ង់ ហើយចាប់តាំងពីឆ្នាំ ១៩៤៦ សហភាពសូវៀត ដែលមានសាធារណរដ្ឋចំនួន ១៦ តែងរៀបចំទិវានេះជារៀងរាល់ឆ្នាំ ។

