Sponsor
Pisey

ភ្នាក់ងារ​របស់​ Paul​ Pogba​ លោក​ Mino​ Raiola​ ទទួល​បាន​ប្រាក់​ចំណូល​មិន​ក្រោម​ជាង​៤១​លាន​ផោន​ (៥៣​លាន​ដុល្លារ​) នោះ​ទេ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​រូប​នេះ​ពី​ Juventus​ មក​ Man​ Utd ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​កាល​ពី​ដើម​រដូវ​កាល​កន្លង​មក​។

យោង​តាម​របាយការណ៍​ពី​ Mirror​ បាន​ឲ្យ​ដឹង​ថា​ ភ្នាក់ងារ​ដោះដូរ​កីឡាករ​លោក​ Mino​ Raiola​ រក​ប្រាក់​ចំណូល​សម្រាប់​ខ្លួន​ឯង​មិន​តិច​ជាង​៤១​លាន​ផោន​នោះ​ទេ​បន្ទាប់​ពី​បញ្ចប់​ការ​ផ្ទេរ​ Paul​ Pogba​ មក​កាន់​ Old​ Trafford​ ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​សម្រេច​ជា​ផ្លូវ​ការ​រួច​មក​ ហើយ​​ក្នុង​នោះ​កំពូល​ភ្នាក់ងារ​រូប​នេះ​ក៏​ទទួល​បាន​ជាង​២៣​លាន​ផោន​ (២៩​លាន​ដុល្លារ​) ផង​ដែរ​ពី​តម្លៃ​ខ្លួន​ពិត​៨៩​លាន​ផោន​របស់​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ខាង​លើ​។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្រៅ​ពី​ Pogba​ លោក​ Mino​ Raiola​ ក៏​ជា​ភ្នាក់ងារ​របស់​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​ Zlatan​ Ibrahimovic​ និង​ Mario​ Balotelli​ ជា​ដើម​៕

ប្រភព៖ ​ Mirror

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor