បរទេស: មានសកម្មភាពដ៏ចម្លែកមួយបានកើតឡើងនៅផ្សារមួយកន្លែងក្នុងប្រទេសអារ៉ាប៊ីសាអារ៉ាប់ ដោយមានស្ត្រីជាច្រើននាក់បានប្រតាយប្រតប់គ្នាដណ្តើមយកខោអាវដែលកំពុងដាក់លក់បញ្ចុះតម្លៃ ហើយបង្កជាភាពភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចដល់មនុស្សដ៏ទៃដែរនៅទីនោះ។
យោងតាមរយៈវីដេអូ យើងអាចឃើញខោ និងសំពត់អាវថ្មីៗមានពណ៌ខុសគ្នាជាច្រើនកំពុងតែដាក់ព្យួរនៅលើប្រដាប់ព្យួរខោអាវ ត្រូវបានស្រ្តីក្នុងសំលៀកបំពាក់ខ្មៅជាច្រើននាក់ ដណ្តើមគ្នាទាញយកសំលៀកបំពាក់មួយណាដោយពួកគេពេញចិត្ត រហូតធ្វើឲ្យប្រដាប់ព្យួរខោអាវដួល និងខោអាវជាច្រើនទៀតត្រូវរហែក។ អ្នកដែលថតវីដេអូនេះបានបង្វែរកាម៉េរ៉ាទៅកាន់សន្តិសុខយាម និងក្មេងម្នាក់ ឃើញថាពួកគេកំពុងឈរសើចទាំងហួសចិត្តពេលឃើញស្ថានភាពបែបនេះ ចំនែកស្ត្រីដណ្តើមគ្នាទាំងនោះបាននៅស្ងាត់ស្ងៀម និងធ្វើដូចគ្មានរឿងអីកើតឡើង។
ទស្សនាសកម្មភាពដណ្តើមសំលៀកបំពាក់គ្នាខាងក្រោម:
Source: liveleak / dailymail

