រូបភាពទាហានស្រីថតរូបអាមេរិកម្នាក់ និងទ័ពអាហ្វហ្គានីស្ថានចំនួន ៤នាក់ផ្សេងទៀត ត្រូវបានគេផ្សាយសារឡើងវិញ ដោយពួកគេទាំងនោះបានស្លាប់ភ្លាមៗ នៅក្នុងការវាយប្រហារបំផ្ទុះអាវុធដ៏កក្រើកមួយ នៅខាងភាគកើតខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន កាលពីបួនឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៧។
អ្នកថតរូបសារព័ត៌មានទាហានមួយរូប ឈ្មោះ Hilda Clayton អាយុ ២២ឆ្នាំ និងទាហានអាហ្វហ្គានីស្ថាន ចំនួន ៤នាក់ទៀតត្រូវបានស្លាប់យ៉ាងរន្ធត់ ខណៈផ្ទុះកាំភ្លើងត្បាល់ ក្នុងពេលធ្វើសមយុទ្ធ រវាងទាហានអាមេរិក និងអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣។
ក្រុមគ្រួសារទាហានស្រីរងគ្រោះខាងលើ បានផ្សព្វផ្សាយរូបនោះជាថ្មី ក្នុងគោលបំណងបង្ហាញពីការប្រវត្តិដ៏ស្មោះស្ម័គ្រ ចូលរួមក្នុងការខិតខំប្រឹងប្រែងសហការ ដើម្បីពង្រឹងភាពជាដៃគូរ សហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន នាពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរថា អ្នកថតរូបសារព័ត៌មានទាហានរូបនេះ គឺមកពីរដ្ឋ Georgia ដែលបានទទួលពានរង្វាន់ ជាអ្នកថតរូបក្នុងព្រឹត្តិការណ៍សង្គ្រាមល្អបំផុត ពីក្រសួងការពារជាតិអាមេរិកទៀតផង៕

