Sponsor
Pisey

រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា​ កូរ៉េខាងជើង​ទើប​បាន​បាញ់​សាកល្បង​មីស៊ីល​មួយ​គ្រាប់​ទៀត ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៤៥០​គីឡូម៉ែត្រ ​បាញ់​ចេញ​ពី​ទីក្រុង​ វ៉ុនសាន​ (Wonsan) ទៅ​កាន់​តំបន់​មួយ​នៃ​សមុទ្រ​ជប៉ុន​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩ ខែ​ឧសភា ឆ្នាំ២០១៧។​ 

បើ​តាម​ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា ​ក្រោយ​ពី​មាន​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ទីលើ​ទីក្រុង​ព្យុងយ៉ាង​ ពី​សំណាក់​សហរដ្ឋអាមេរិក​ ជប៉ុន​ និង​កូរ៉េខាងត្បូង​ ចំពោះ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ និង​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ប្រទេស​ជិត​ខាង​នោះ​ ត្រូវ​បាន​មេដឹកនាំ​លោក​ គីម យុងអ៊ុន​ ធ្វើ​ជា​មិន​អើពើ​ ឬ​កោត​ខ្លាច​ឡើយ​។ 

ដោយ​លែក​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ព័ត៌មាន​រដ្ឋ​ថា ​ទីក្រុង​ព្យុងយ៉ាង​ចាប់​ផ្ដើម​បង្កហេតុ​ទៀត​ហើយ​ ដោយ​បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ឈ្មោះ​ Scud ​ចេញ​ពីតំបន់​ឆ្នេរ​ខាង​កើត​របស់​ខ្លួន​ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ជប៉ុន ហើយ​វា​មាន​ហោះ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​ ៤៥០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ រដ្ឋ​មន្ត្រី​ទីស្តី​ជប៉ុន​ លោក Yoshihide Suga ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ "កូរ៉េខាងជើង​បាន​​បំពាន​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​ (UN) ជា​ច្រើន​សារ​ទៅ​ហើយ​ ដែល​ធ្វើ​ឲ្យ​ជប៉ុន​ពិត​ជា​មិន​អាច​ អត់​ទ្រាំ​បាន​ នូវ​ទង្វើ​ដ៏​ផ្គើន​នេះ​ឡើយ ​ខណៈ​ដែល​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ កំពុង​ចាត់​វិធាន​កាល​ឆ្លើយតប​"

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor