Sponsor
Pisey

មានបងប្អូន ពូមីងជាច្រើន បានយល់ច្រឡំ ទៅលើចំណងជើង បទចម្រៀង ដែលជាសំនៀង មរតកដើម ដោយចាប់ ឃ្លាដំបូង មកធ្វើជាចំណងជើង ជាពិសេសអ្នកបញ្ចូល វីដេអូចម្រៀង ទៅកាន់ប្រព័ន្ធ Youtube ឬវ៉េបសាយ ក៍ដូចជាផលិតកម្មមួយចំនួន។ ជាហេតុនេះហើយ ទើប នាយ ពែកមី តារាកំប្លែង និងជាតារាសម្ដែងផងនោះ បានធ្វើការសហការជាមួយ លោក សេង ដារ៉ា  ជាកវីនិពន្ធ និងសាស្រ្តាចារ្យមួយរូប បានរួមគ្នាបង្កើតកម្មវិធី ទាយចំណងជើងបទចម្រៀង មករតកដើម នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានទាំងរង្វាន់ជូនផងដែរ។

ជាលទ្ធផលយើង ឃើញថា មានការគាំទ្រយ៉ាងច្រើន តែម្ដង ពីសំណាក់បងប្អូន អ្នកលេងហ្វេសប៊ុក ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ ពីបង We Ball គឺគាត់បានលើកឡើងថា ៖

កម្មវិធីទាយចំណង់ជើងបទចំរៀងពីដើម​ ដែល Liveតាម Facebookបង្កើត និងសហការដោយ Pekmiនិង Seng Daraពិ តជាអាចទាកទាញ​អោយប្រពន្ធខ្ញុំ​ងាកមកស្តាប់បទចំរៀងពីដើមខ្លះ​ ដែលពីមុនគាត់មិនចូលចិត្តនិងមិនចង់លឺសោះ។​ ការLiveបែបនេះពិតជាទាក់ទាញ់អ្នកមើលបានច្រើន​ និងគ្រាន់បើជាងទៅតាមដានរឿងផ្ទាល់ខ្លួនគេ​ រួចមកស៊ីត្រាវ។ ពេលនេះទៅខ្ញុំអាចចាក់បទពីដើមឮៗ និងមិនបាច់ដាក់កាសទៀត។​ ចំណេញទាំងអស់គ្នា។

សូមបងប្អូនជួយចែករំលែកផង!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor