បញ្ហានាយគ្រឿនរងរបួសបែកចិញ្ចើម ត្រូវបានគេហទំព័រសារព័ត៌មានក្នុងហ្វេសបុកជាច្រើនបានចុះផ្សាយ ដោយភាគច្រើនគឺសុទ្ធតែជាការចុះផ្សាយស្មាន ឧទាហរណ៍ដូចជាសរសេរចំណងជើងថា "នាយគ្រឿនបែកចិញ្ចើមដោយសារលោតតែតប៉ាល់ខុសត្រូវក្បាលអ្នកលេងផ្សេងទៀត" ឬ "នាយគ្រឿងបែកក្បាលដោយសារតែក្មេងពាលលួចកាំប់" ជាដើម។
ថ្ងៃនេះដូចសព្វមួយដងនាយគ្រឿន បានមកសំដែងកំប្លែងនៅទូរទស្សន៍ CTN និងឆ្លៀតពេលប្រាប់ពីការពិតថា មូលហេតុដែលធ្វើឲ្យនាយបែកចិញ្ចើមបែបនេះ គឺមកពីមិនសូវចេះលេងបាល់ នៅពេលដែលគេប៉ះបាល់ហោះអោយតែត នាយបានរត់បិទភ្នែកតាំងពីកណ្តាលតារាងដើម្បីទៅតែត ប៉ុន្តែតែតបាល់ខុស ក៏ទៅតែតបង្គោលទីជំនួសវិញ ធ្វើឲ្យអ្នកទស្សនានៅទីនោះផ្ទុះសំនើចជាខ្លាំង។
សូមទស្សនាវីដេអូរបស់នាយគ្រឿនខាងក្រោមនេះ:
