Sponsor
Pisey

១​ថ្ងៃ​ក្រោយ​ប្រធានាធិបតី​អាមេរិក​ រិះគន់​រដ្ឋាភិបាល​ អ៊ីរ៉ង់​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មជ្ឈិមបូព៌ា ជាមួយ​ស្ដេច​ អារ៉ាប៊ីសាអ៊ូឌីត ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ លោក ​Mohammad Javad Zarif បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​លោក ដូណាល់​ ត្រាំ ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ ទីក្រុង​តេហេរ៉ង់​ កំពុង​ធ្វើ​សកម្មភាព​ភេរវកម្ម​ និង​បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ទៀត​ផង​។ 

​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Sputnik ​រដ្ឋមន្ត្រីការបរទេស​ លោក ​Javad Zarif ​ បាន​ឆ្លើយតប​វិញ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ប្រើ​ល្បិច​យក​លុយ​ពី​ស្ដេច​ អារ៉ាប៊ីសាអ៊ូឌីត​ តាមរយៈ​កិច្ចព្រមព្រៀង​លក់​អាវុធ ​តម្លៃ​ជាង​ ១១០​ពាន់​លាន​ដុល្លារ​ជាមួយ​ទីក្រុង​រីយ៉ាត។ លោក​និយាយ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​ បាន​ធ្វើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​ អារ៉ាប៊ី សាអូឌីត​ ដោយ​ប្រើ​នយោបាយ​ថា ប្រទេស​មួយ​នេះ​ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ អ៊ីរ៉ង់។ 

គួរ​រម្លឹក​ផង​ដែរ​ថា​ កាលពី​ថ្ងៃអាទិត្យ ទី​២១ ម្សិលមិញ​ លោក ដូណាល់ ត្រាំ​ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អ៊ីស្លាម-​សហរដ្ឋអាមេរិក​ ក្នុង​ទីក្រុង​រីយ៉ាត​ថា​ អ៊ីរ៉ង់​កំពុង​ដឹកនាំ​សកម្មភាពភេរវកម្ម​ ​បង្ក​ជម្លោះ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​បាន​ជំរុញ​ឲ្យ​ស្ដេច​​អារ៉ាប៊ីសាអ៊ូឌីត​ ទិញ​អាវុធ​របស់​ខ្លួន ដើម្បី​ការពារ​ការ​គំរាមកំហែង​ពី​សំណាក់​ទីក្រុង​តេហេរ៉ង់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor