កំពូលមេដឹកនាំបរបាញ់សត្វព្រៃប្រចាំអាហ្រ្វិកខាងត្បូងម្នាក់ ត្រូវបានស្លាប់ភ្លាមៗបន្ទាប់ពីដំរីមួយក្បាលដ៏ធំដួលរលំសង្កត់ពីលើ កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន។
អ្នកបរបាញ់សត្វរងគ្រោះខាងលើមានឈ្មោះ Theunis Botha អាយុ ៥១ឆ្នាំ លោកត្រូវបាត់បង់ជីវិតពេលកំពុងដឹកនាំក្រុមទៅបរបាញ់សត្វព្រៃនៅភូមិ Gwai ក្នុងប្រទេសហ្ស៊ីមបាវេ។
មុនពេលកើតហេតុ ក្រុមបរបាញ់សត្វរបស់លោក Theunis Botha បានជួបប្រទះ នឹងបាញ់ទៅហ្វូងដំរីដែលកំពុងតែបង្កាត់ពូជ ធ្វើឲ្យសត្វដំរីទាំងអស់នោះផ្អើល នឹងមានដំរីមួយ ក្បាលបានស្ទុះសំដៅទៅរកលោក Theunis Botha និងបានយកប្រមោយរបស់វាលើកលោក។
អ្នកបរបាញ់ដ៏ទៃឃើញស្ថានភាពដូច្នេះ បានព្យាយាមបាញ់ជាច្រើនគ្រាប់ទៅលើសត្វដំរី ដោយនឹកស្មានថាធ្វើបែបនេះវានឹងដាក់លោក Theunis Botha ចុះ តែជាអកុសលដំរីនោះបែរជាដួលស្លាប់ និងសង្កត់ពីលើលោក Theunis Botha ទៅវិញ បណ្តាលឲ្យលោកស្លាប់បាត់បង់ជីវិតភ្លាមៗ។ នេះបើយោងតាមការឲ្យដឹងពីបណ្តាញព័ត៌មាន News 24។
សពរបស់កំពូលមេដឹកនាំបរបាញ់សត្វព្រៃប្រចាំអាហ្រ្វិកខាងត្បូង លោក Theunis Botha ត្រូវបានគេតម្កល់ទុក និងរងចាំប្រពន្ធរបស់លោកមកដឹកយកទៅធ្វើបុណ្យនៅប្រទេសកំណើររបស់ខ្លួន។
ខាងក្រោមគឺជារូបភាព និងវីដេអូនៃសកម្មភាពបរបាញ់កន្លងមករបស់មេដឹកនាំបរបាញ់សត្វព្រៃ លោក Theunis Botha:
Source: dailymail / Theunis Botha
