Sponsor
Pisey

ដំណឹងល្អចំពោះអ្នកនាងឃ្មិប ក៍ដូចជាបងប្អូនដែលគាំទ្រអ្នកនាង ដោយយោងតាមបទសម្ភាសន៍របស់ លោក Heng Loong បានធ្វើបទសម្ភាសន៍ជាមួយ នាយ កុយ និងអ្នកនាងឃ្មិប ដោយ នាយកុយ បានយល់ព្រមទទួលយកនាងឃ្មិបចូលជាសមាជិកក្រុមកំប្លែងរបស់គាត់ហើយ ដោយយល់ថា អ្នកនាងមានបញ្ហាជីវភាព និងបញ្ហាកូនដែលជួបរឿងអកុសល ហើយអ្នកនាងក៍ធ្លាប់ជាអតីតក្នុងក្រុមសម្ដែងរបស់គាត់ផងដែរ ។

ហើយអ្វីដែលនាយកុយលើកឡើងបន្ថែមទៀតនោះគឺ ទាក់ទងនឹង អ្នក ស្រី នេត្រ ផល្លី ហៅ យាយ ខ្លីដែលកាលលើកដំបូងគាត់ជាអ្នកនាំអ្នកនាងឃ្មិប មកចូលសម្ដែង ហើយកាលពីពេលថ្មីៗនេះ ទោះបីជា យាយខ្លី បានបាត់បង់ជីវិតហើយនោះ ក៍មកសុបិនប្រាប់នាយកុយ ឲ្យទទួលយកនាងជាថ្មីម្ដងទៀតផងដែរ។

អ្វីដែលគួរឲ្យសរសើរទៀតនោះ គឺនាយកុយ សុខចិត្តដកយកថវិការផ្ទាល់ខ្លួន សម្រាប់ឲ្យ អ្នកនាងឃ្មិប ដោយមិនកាត់យកប្រាក់ចំណូលពីសមាជិក្រុមផ្សេងទៀតឡើយ៕

សូមទស្សនាវីដេអូ៖

នាយកុយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor