Sponsor
Pisey

នាវា​មុជទឹក​ HMS Audacious ​ជំនាន់​ថ្មី​របស់​ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​គឺ​ជា​នាវា​មុជទឹក​មួយ​គ្រឿង ​ក្នុង​ចំណោម​នាវា​មុជ​ទឹក​ទាំង​ ៧ ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​ ចក្រភពអង់គ្លេស​ ទើប​តែ​ដាក់​ចុះ​កំពង់ផែ​ប៉ុន្មាន​ថ្មី​កន្លង​ទៅ​នេះ​ ដើម្បី​បន្ថែម​ដល់​អំណាច​កងទ័ព​ជើងទឹក ។​

HMS Audacious ​ផលិត​ឡើង​ដោយ​មាន​សំឡេង​ស្ងាត់​បំផុត​ក្នុង​ពេល​បំពេញ​ប្រតិបត្តិការ​ អាច​លាក់បាំង​ពី​ការ​តាម​ដាន​របស់​សត្រូវ​ ព្រមទាំង​អាច​ស្ថិត​នៅ​ក្រោម​ទឹក​រហូត​ដល់​ ២៥​ ឆ្នាំ​ ដោយ​មិន​ចាំបាច់​ងើប​មក​ខាងលើ​ផ្ទៃ​ទឹក​ឡើយ ។​ ទោះ​យ៉ាងណា​ HMS Audacious ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​កងទ័ព​ជើងទឹក​ ចក្រភព​អង់គ្លេស​ នៅ​ឆ្នាំ​ ២០១៨ ។​

ម៉ាស៊ីន​របស់​នាវា អាច​ធ្វើ​ប្រតិកម្ម​ចម្រោះ​យក​ទឹក​សាប​ និង​ចម្រោះ​អុកស៊ីហ្សែន​ទឹកសមុទ្រ សម្រាប់​ការប្រើប្រាស់​របស់​នាវិក និង​សម្រាប់​ផ្គត់ផ្គង់​ដល់​ម៉ាស៊ីន​ ។ នាវា​អាច​លាក់ខ្លួន​គ្រប់​ទីកន្លែង​នៃ​មហាសមុទ្រ ដោយ​សម្ងំ​រយៈពេល​ច្រើន​ខែ​ ឬ​អាច​រហូត​ដល់​ច្រើន​ឆ្នាំ ។

HMS Audacious ​ មិន​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រើប្រាស់​សម្រាប់​បាញ់​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ​ គឺ​ប្រើប្រាស់​តែមីស៊ីល​ Tomahawk ​និង​ គ្រាប់​បាញ់​ក្រោម​ទឹក​ Spearfish torpedoes​ តែ​ប៉ុណ្ណោះ ។​ ចក្រភព​អង់គ្លេស​ មាន​នាវា​មុជ​ទឹក​ ៤​ គ្រឿង​ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។​

HMS Audacious

ប្រវែង ​៩៧​ ម៉ែត្រ ​

ចាប់​ផ្ដើម​សាងសង់​ ថ្ងៃ​ទី​ ២៤ ​មិនា​ ២០០៩​

ទម្លាក់​ទឹក​ ថ្ងៃ​ទី ​២៨ ​មេសា​ ២០១៧​

សាងសង់​ដោយ​ BAE Systems Maritime​ – ​Submarines​

ដំណើរការ​ ២០១៨​

ប្រភពៈ​ sputniknews​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor