កំពូលកីឡាករប្រដាល់កម្ពុជាជួរមុខមួយរូប លោកសេន ប៊ុនថេន បានបើកហាងបោកអ៊ុតថ្មីស្រឡាងមួយកាលពីថ្មីៗនេះ ដើម្បីបន្ថែមចំណូលពីលើអាជីពឈឺសាច់ប្រដាល់។
តាមប្រភពគណនីហ្វេសបុក ឈ្មោះ Khim Khan Sorphon ដែលជាភរិយារបស់កំពូលអ្នកប្រដាល់កម្ពុជារូបនេះបានបង្ហោះរូបភាពនឹងសរសេរថា៖" មុខរបរថ្មីសំរាប់ចិញ្ចឹមជីវិត សង្ឃឹមថារបរនេះ និងជួយអោយជីវភាពគ្រួសារខ្ញុំបានរីកចំរើន វាជារបរដែលចេញពីញើសឈាមលើសង្វៀនប្រដាល់របស់ស្វាមីខ្ញុំ សូមបងប្អូនជួយគាំទ្រផង ណា យើងខ្ញុំមានសេវាដឹកជញ្ជូនដល់ផ្ទះ ទំនាក់ទំនងតាមលេខទូរស័ព្ទ 098997787 , 077898333”



