Sponsor
Pisey

មនុស្ស​យ៉ាងហោចណាស់​២០​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​ ក្នុង​ហេតុ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​ដ៏​ធំ​មួយ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ ISIS ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​ នៃ​ខេត្តDeir al Zour ប្រទេស​ស៊ីរី​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​។ នេះ​បើ​តាម​ការ​ចេញ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ ស៊ិនហ៊ូ នៅ​មុន​នេះ​បន្តិច។

យោង​តាម​សេចក្ដីរាយការណ៍​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រចាំ​នៅ​ស៊ីរី​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​នេះ​បាន​កើត​ឡើង​ចំនួន​២​ដង​ជាប់​ៗ​គ្នា​  ចំ​ពេល​ដែល​រថយន្ត​ដឹក​សាំង ជាច្រើន​គ្រឿង​បាន​បើក​ចូល​ទៅ​កាន់​ក្បែរ​ភាគ​ខាងកើត​ ក្នុង​ខេត្ត ​Deir al Zour​ បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាជន​សរុប​ចំនួន​ ១៥​ខ្នង​ និង​រថយន្ត​​ជាច្រើន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​បាន​ខូច​ខាង​។

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ យ៉ាងហោចណាស់​មាន​មនុស្ស​ ២០​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ដ៏​ទៃ​ទៀត​រង​របួស​។ យ៉ាងណាមិញ​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​ដ៏​រន្ធត់​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី ឬ​អ្នក​ណា​មួយ​ជា​បង្ក​ឡើង​ឡើយ៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor