ប្រធានាធិបតី ហ្វីលីពិន លោក រ៉ូដ្រីហ្គូ ដូតធើតេ (Rodrigo Duterte) កាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលចិន លោកស៊ី ជីនពីង បានព្រមាន ប្រកាសសង្គ្រាមភ្លាម ប្រសិនបើរូបលោកដឹកនាំ ធ្វើសមយុទ្ធនៅតំបន់អណ្ដូងប្រេង ឬការខួងប្រេងនៅទីនោះ ដែលជាផ្នែកមួយនៃតំបន់មានជម្លោះសមុទ្រចិនខាងត្បូង។
លោក ដូតធើតេ បង្ហើបឲ្យដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហានេះ សម្ព័ន្ធចិន បានព្រមានថា យោធាទាំងពីរ និងប្រឈមមុខដាក់គ្នា ប្រសិនបើរូបលោកខួងអណ្ដូងប្រេង នៅតំបន់មានជម្លោះ។ ប្រធានាធិបតីចិននិយាយថា "យើងគឺជាមិត្តនឹងគ្នា ដូច្នេះមិនចង់ឲ្យមានជម្លោះនោះទេ ទីក្រុងប៉េកាំងចង់រក្សាទំនាក់ទំនងល្អរហូតទៅ ប៉ុន្តែប្រសិនបើ ហ្វីលីពីន បង្កបញ្ហាឡើង មិត្តល្អ និងក្លាយជាមិត្តសង្គ្រាម” ។
គួរបញ្ជាក់ផងដែរថា ការព្រមានរបស់រដ្ឋាភិបាលចិនខាងលើនេះ គឺជាការឆ្លើយតបទៅកាន់ប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក ដូតធើតេ លើកឡើងថា រូបលោកនឹងខួងអណ្ដូងប្រេង នៅសមុទ្រចិនខាងត្បូង ដោយអះអាងថា ទីនោះគឺជារបស់រួម ហ្វីលីពីនត្រូវតែអាចធ្វើបាន៕

