មីស៊ីលសរុបចំនួន ១៦០គ្រាប់ របស់សហរដ្ឋអាមេរិក ត្រូវបានលក់ទៅឲ្យប្រទេស អេមីរ៉ាត់ អារ៉ាប់រួម (UAE) ក្រោយការឯកភាពដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងតម្លៃប្រមាណជា ២ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការពារជាតិអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ នៃមន្ទីរបញ្ចកោណ Pentagon បញ្ជាក់ថា រដ្ឋាភិបាល និងក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់មីស៊ីលម៉ាក GEMT-T ចំនួន១០០គ្រាប់ និងមីស៊ីលម៉ាក PAC-3 ចំនួន ៦០គ្រាប់ទៅឲ្យ UAE ក្នុងតម្លៃ ២ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក និង អេមីរ៉ាត់ អារ៉ាប់រួម គឺជាសម្ព័ន្ធមិត្តនយោបាយ និងជា ជាដៃគូពាណិជ្ជកម្មដ៏ជិតស្និទ្ធនឹងគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយអាមេរិកជាអ្នកដឹកនាំសមាជិកនៃកម្លាំងចម្រុះ UAE ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS នឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ដោយក្នុងកម្លាំងចម្រុះនោះក៏មាន អារ៉ាប៊ី សាអូឌីតផងដែរ៕

