Sponsor
Pisey

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​និយាយ​ថា​ រូប​លោក​មិនមែន​ជា​អ្នក​ដែល​ស្ថិត​ក្រោយ​ការ​ស៊ើបអង្កេត​របស់​ក្រុម FBI នោះ​ទេ​ ដោយ​ការ​លើក​ឡើង​នេះ​​បាន​ធ្វើ​ឡើង បន្ទាប់​ពី​​ប្រធាន​ FBI​ លោក​ ​James Comey ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​​បណ្ដេញ​ចេញ​ពី​តំណែង​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NBC ​លោក​ ត្រាំ​ សង្កត់​ធ្ងន់​ថា ​ការ​បញ្ឈប់​ការងារ​របស់​ប្រធាន​ភ្នាក់ងារ​ស៊ើប​អង្កេត​ FBI ​គឺ​ជា​ការ​សម្រេច​ចិត្ត​​ផ្ទាល់​របស់​លោក​ ដោយ​អះអាង​ថា​ លោក ​James Comey បាន​ដឹក​នាំ​ស៊ើប​អង្កេត​ខុស​ឆ្គង​មួយ​ ដែល​បង្ហាញ​ថា​ ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី​ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ក្នុង​ឆ្នាំ​២០១៦។

ស្រប​គ្នា​នេះ​ដែរ​ លោក​ប្រធានាធិបតី​ បាន​ចោទ​សួរ​ទៅ​កាន់​លោក​ Comey​ ថា ​"រឿង​អី​ដែល​គាត់​ ត្រូវ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ FBI​នោះ​?  ប្រសិន​បើ​អាច​ សូម​ប្រាប់​ខ្ញុំ​ត្រង់​មក​ថា​ ខ្ញុំ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត ​បើ​ពុំ​នោះ​ទេ​អ្នក​មិន​ត្រូវ​ធ្វើការ​នេះ​ឡើយ"។

គួរ​រម្លឹក​ផង​ដែរ​ថា​​ ក្រោយ​ពេល​បណ្ដេញ​ប្រធាន FBI ចេញ​ពី​តំណែង​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​រុស្ស៊ី​ជា​មនុស្ស​មាន​ល្បិចកល​ រឿង​អី​ដែល​រូប​លោក​មាន​ជាប់​ពាក់ព័ន្ធ​ទំនាក់​ទំនង​ជាមួយ​នោះ ពោល​គឺ​ថា​ គ្មាន​អ្វី​ត្រូវ​ធ្វើ​ជាមួយ​រុស្ស៊ី​ឡើង​ ក្នុង​អំឡុង​ពេល​បោះឆ្នោត​កន្លង​ទៅ​៕​   

ប្រភព៖ BBC

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor