នារីម្នាក់សម្រចចិត្តបែកពីសង្សារ ហើយមិត្តភក្តិនាងក៏សួរថាមកពីហេតុអ្វី។
នាងក៏ឆ្លើយថា:
-គេជាកូនល្អសម្រាប់គ្រួសាររបស់គេ តែមិនប្រាកដថាគេអាចជាអនាគតស្វាមីដ៏ល្អរបស់ខ្ញុំឡើយ។ គេស្រឡាញ់គ្រួសារពេក ស្តាប់ប៉ាម៉ាក់ជ្រុលពេក។
ពួកយើងស្រឡាញ់គ្នាលាក់លៀមព្រោះបើប៉ាម៉ាក់របស់គេដឹងថាកូនគាត់មកស្រឡាញ់នារីក្រីក្រដូចជាខ្ញុំ ពួកគាត់នឹងកាត់កាលគេចោលមិនខាន។ តើសុភមង្គលនៅត្រង់ណា បើគេជាកូនល្អជ្រុលយ៉ាងនេះ? ទៅថ្ងៃមុខ គេអាចនឹងបោះបង់ខ្ញិំ តាមអ្នកមានគុណគេក៏ថាបាន។ សម្រាប់ខ្ញុំ ប្តីល្អមិនពិបាករកទេ តែម្តាយឪពុកកក្មេកល្អទើបពិបាករក។ យើងរួមរស់ជាមួយប្តីយើងមែន តែបើប្តីយើងស្តាប់តែម្តាយឪពុកគេពេក ជីវិតគូយើងគ្មានក្តីសុខទេ។
មិត្តភក្តិក៏សួរបន្ត:
-ម៉េចក៏ឯងមិនសាកយកចិត្តអនាគតម្តាយឪពុកក្មេកឯងសិនទៅ?
នារីតបភ្លាមទាំងញញឹម:
-មនុស្សគេស្អប់យើងហើយ ទោះធ្វើល្អបុណ្ណាក៏គេមើលមិនឃើញដែរ។ សង្សារគ្នាគ្មានភាពក្លាហានចំពោះស្នេហាពួកយើងទេ។ ប៉ាម៉ាក់ខ្ញុំក៏មានកត្តិយសដែរ រឿងអីខ្ញុំត្រូវទៅយកចិត្តខាងប្រុសទាំងដែលគេមិនឲ្យតម្លៃគ្រួសារខ្ញុំបន្តិចសោះនោះ?បានហើយ! ឈប់សួរខ្ញុំទៀតទៅ! ខ្ញុំបែកពីគេបែបនេះគឺល្អបំផុតហើយ ព្រោះមានតែបែកគ្នាទេ ទើបខ្ញុំអាចមានឱកាសជួបបុរសថ្មីដែលអាចផ្តល់កត្តិយសនិងតម្លៃជូនគ្រួសារខ្ញុំនិងខ្ញុំបាន😊😊

