តើអ្នកជឿទេថាស្ត្រីម្នាក់មានទម្ងន់ដល់ទៅជិត ៣០០គីឡូ អាចផ្លាស់ប្តូរជាស្ត្រីថ្មីដែលមានទង្ងន់ត្រឹមតែ ៨៧គីឡូតែប៉ុន្នោះ? ស្ត្រីម្នាក់នេះគឺមានឈ្មោះថា Nikki Webster អាយុ ៣៤ឆ្នាំ រស់នៅរដ្ឋ Arkansas នៃប្រទេសអាមេរិក។ ទម្រាំតែអាចសម្រកទង្ងន់បានប៉ុន្នេះ នាងធ្លាប់បានឆ្លងកាត់ការវះកាត់ តមអាហារ និងហាត់កីឡា ដែលជាសកម្មភាពដ៏លំបាក និងគ្រោះថ្នាក់បំផុតសម្រាប់មនុស្សដែលមានទង្ងន់ដ៏ធ្ងន់បែបនេះ។
នាងបានចងក្រងជាឯកសារវីដេអូផ្ទាល់ខ្លួនបង្ហាញអំពីដំនើរជីវិត និងការផ្លាស់ប្តូរនៃរូបរាង្គកាយរបស់នាង ហើយឯកសារវីដេអូមានឈ្មោះ "My 600Lbs Life"។ ពេលចាប់ផ្តើមដំបូងនាងត្រូវបានគ្រូពេទ្យធ្វើការវះកាត់ដៃថង់ក្រពះ និងបង្ហូរទឹកខ្លាញ់ បន្ទាប់មកនាងបានធ្វើការតមអាហារ និងហាត់កីឡា ឥតឈប់ឈរជាបន្តបន្ទាប់អស់រយះពេល២ឆ្នាំ ហើយនាងក៏ទទួលបានលទ្ធផងសល់ត្រឹម ៨៧ គីឡូ។
នាង Nikki Webster បានបង្ហាញអារម្មណ៍ពិតក្នុងឯកសារវីដេអូថា:
ព្រោះតែនាងធាត់ខ្លាំង នាងមានការលំបាកណាស់ក្នុងការឈរ ដេក ដើរ អង្គុយ និងពេលសំអាតខ្លួនរបស់នាង។ ទម្ងន់ដ៏ធ្ងន់របស់នាង បានធ្វើឲ្យនាងឈឺគ្រប់កន្លែង ហើយខ្ញុំពិតជាស្អប់សភាពបែបនេះណាស់។ ចំនីអាហារគឺជារបស់ដែលនាងញៀនបំផុត ហើយវាគឺជាការញៀនដែលនឹងធ្វើឲ្យនាងអាចស្លាប់។ ហើយអ្វីដែលនាងចងចាំមិនភ្លេចនោះ គឺនៅពេលដែលនាងយំអង្វរ ម្តាយ និងប្អូនស្រីនាង សំុជួបក្មួយៗរបស់នាង ប៉ុន្តែម្តាយ និងប្អូនស្រីនាងមិនឲ្យជួបទេ ព្រោះតែព្រួយថាក្មេងៗនឹងភ័យខ្លាចពេលឃើញរូបរាងដ៏ធាត់របស់នាងបែបនេះ។ នាងក៏ត្រូវប្រឈមមុខនឹងការវះកាត់មួយបែបដែលនាងមានភាពភ័យខ្លាចបំផុត ពីព្រោះតែមិត្តភ័ក្តិរបស់នាងម្នាក់បានស្លាប់ក្រោយពីឆ្លងកាត់ការវះកាត់បែបនេះ ប៉ុន្តែសំណាងល្អនាងបានឆ្លងវាផុតជាច្រើនសារ។
ដោយសារតែការខិតខំប្រឹងប្រែងពុះពារគ្រប់យ៉ាងដូចជា តមអាហារ ការហាត់ប្រាន ស្តាប់ការណែនាំ និងព្យាបាលពីលោកគ្រូ អ្នកគ្រូពេទ្យ នាងក៏មានជីវិត និងរបៀបរស់នៅជាថ្មីម្តងទៀត។ នាងបានសាកល្បងទៅទិញខោវកាប៉ូយ និងស្លៀកវាជាលើកទីមួយ បន្ទាប់ពីព្យាយាមសម្រកទង្ងន់អស់រយះពេល ២ឆ្នាំ នាងមានការរំភើបជាខ្លាំងបន្ទាប់ពីដឹងថាខ្លួនអាចស្លៀកខោវកាប៊ូយចូលបានយ៉ាងស្រួលបែបនេះ។
ទស្សនាវីដេអូរបស់នាងខាងក្រោមនេះ:
Source: dailymail

