សិល្បៈ ៖ ក្នុងកម្មវិធីប្រារព្ធខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភានៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ដែលមានមន្ត្រីរាជការ អ្នកជំនួញ សិស្សានុសិស្ស បានចូលរួមយ៉ាងធធិកធធម គេក៏បានវត្តមានតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ជាច្រើនរូបបានរួមផងដែរ។
កម្មវិធីរៃអង្គាសថវិកា ដើម្បីទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ទោះជាកញ្ចប់ប្រាក់ដែលក្រុមតារាហង្សមាសចូលរួមមិនមានការបញ្ជាក់ក្តី ប៉ុន្តែវត្តមានលោកព្រាប សុវត្តិ លោក ណុបបាយ៉ារិទ្ធ លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា ស្លៀកឈុតកាកបាទក្រហមពិតជាស្រស់ស្អាត និងប្លែកភ្នែកសម្រាប់អាជីពសិល្បៈរបស់ពួកគេ៕







