Sponsor
Pisey

ប៉ូលិស​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ប្រហែល​ ៤០នាក់​ នៅ​កណ្ដាល​ទីក្រុង​ សៅប៉ូឡូ​ (Sao Paulo) ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​អ្នក​ចែកចាយ​ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០១៧។

មន្ត្រី​ប៉ូលិស​ប្រដាប់​អាវុធ​ប្រហែល​ជា​ ៥០០​នាក់​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​អ្នក​ចែកចាយ​ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​រាប់​សិប​នាក់​ នៅ​តាម​ដង​ផ្លូវ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​លូស​ ដែល​ជា​ទីផ្សារ​ថ្នាំ​ញៀន​ធំ​ជាង​គេ​ក្នុង​ប្រទេស​ប្រេស៊ីល​ មាន​រយះ​កាល​មួយ​ទសវត្សរ៍​កន្លង​មក​ហើយ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អភិបាល​ទីក្រុង​ សៅប៉ូឡូ​ លោក​ Geraldo Alckmin​ បាន​និយាយ​ថា​មណ្ឌល​កែ​ប្រែ​របស់​រដ្ឋ​មាន​ចំនួន​ ៣០០០កន្លែង​ដែល​អាច​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​រយ​នាក់​បាន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor