ក្រុមតោខៀវ Chelsea របស់លោក Antonio Conte បានក្លាយជាជើងឯកសម្រាប់រដូវកាលនេះជាស្វ័យប្រវត្តិហើយ បន្ទាប់ពីប្រកួតឈ្នះ West Brom ១-០ កាលពីយប់មិញ។
១គ្រាប់ទល់នឹង West Brom កាលពីយប់មិញ គឺជាការស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Batshuayi ក្នុងនាទីទី៨២ ហើយជ័យជម្នះនេះដែរក៏បានធ្វើឲ្យ Chelsea បន្ថែមបាន៣ពិន្ទុសរុប៨៧ពិន្ទុឈរដាច់កំពូលតារាង និងអាចឈ្នះពានលីគ (Premier League) ជាស្វ័យប្រវត្តិផងដែរសម្រាប់រដូវកាល២០១៦-២០១៧នេះ។
គួររំលឹកផងដែរថា គិតត្រឹមសប្ដាហ៍ទី៣៧នេះ Chelsea កំពុងស្ថិតនៅលើកំពូលតារាងមាន៨៧ពិន្ទុតាមពីក្រោយដោយ Tottenham Hotspur មាន៧៧ពិន្ទុ ហើយក្នុងនោះក្រុមរបស់លោក Conte ក៏នៅសល់មួយប្រកួតទៀតក្នុងដៃផងដែរ៕

