Sponsor
Pisey

សិល្បៈ ៖ គម្រោង​ចេញ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​របស់​តារា​ចម្រៀង​កញ្ញា​ ង៉ែត ​សូរង្សី​ បាន​រៀបចំ​ឡើង​មាន​រយៈពេល​ប្រមាណ​ជាង​ពីរ​ខែ​មក​ហើយ ​ទើប​តែ​នៅ​ពេលនេះ​បំណង​ប្រាថ្នា​របស់​នាង​បាន​សម្រេច​ហើយ​ ខណៈ​ដែល​ម្ចាស់​ស្ពនស័រ​នៅ​អូស្ត្រាលី​បាន​ចេញ ​Trailer​កម្មវិធី​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ខាង​មុខ​។​

គួរ​បញ្ជាក់​ដែរ​ថា​ គម្រោង​ចេញ​សម្ដែង​ក្រៅ​ស្រុក​លើក​ដំបូង​របស់ ​ង៉ែត សូរង្សី​ មាន​រយៈពេល​មួយ​ខែ​ទើប​នាង​​បញ្ចប់​ការងារ​ត្រូវ​វិល​ត្រឡប់​មក​ស្រុក​វិញ​។ ប៉ុន្តែ​សម្រាប់​ការ​ទាក់ទង​ធានា​ចេញ​សម្ដែង​នៅ​ប្រទេស​ផ្សេង​ទៀត​ ង៉េត សូរង្សី ​មាន​អ្នក​ទាក់ទង​ច្រើន​ ប៉ុន្តែ​តារា​ស្រី​វ័យក្មេង​រូប​នេះ​មិន​ហ៊ាន​ទទួល​យក​ដោយសារ​នាង​មិន​មាន​ទំនុកទុកចិត្ត​ ព្រោះ​ពុំ​ធ្លាប់​ដើរ​ផ្លូវ​ឆ្ងាយ​តែ​ម្នាក់​ឯង ដោយ​គ្មាន​សាច់​ញាតិ​នោះ​ទេ​។

គម្រោង​ចេញ​សម្ដែង​ជើង​ទី​មួយ​របស់​ ង៉ែត ​សូរង្សី​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ​អង្គការ ​Save Cambodian Children Fund Australia ​បាន​បង្ហើប​ថា​ សម្រាប់​វត្តមាន ​ង៉ែត សូរង្សី​ នាង​អាច​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ព្រោះ​នាង​មាន​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​

ស្គាល់​ និង​ដឹង​ពី​សមត្ថភាព​នាង​ច្រើន​ ហើយ​ក៏​មាន​អ្នក​រង់ចាំ​ការ​បង្ហាញ​វត្តមាន​របស់​នាង​ច្រើន​ផង​ដែរ​ ដូច្នេះ​ហើយ​គួបផ្សំ​ដៃគូ​សម្ដែង​ក្នុង​កម្មវិធី​សុទ្ធតែ​ជា​តារា​ល្បី​ទៀត​នោះ​ពិត​ជា​ធ្វើឲ្យ​ការងារ​នេះ​ជោគជ័យ​ខ្លាំង​ជាក់​ជា​មិន​ខាន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor