យោងតាមប្រភពព័ត៌មាន Freshnews ដែលបានចេញផ្សាយនាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៧ បានឲ្យដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបានបាត់ខ្លួននៅអាហ្វ្រិកកណ្តាល ពេលនេះបានស្លាប់បាត់បង់ជីវិតទាំងអស់។ ក្រោយពីទទួលដំណឹងភ្លាម លោក នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបានចេញមកបញ្ជាក់យ៉ាងដូច្នេះថា:
កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក។
ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា៤នាក់ដ៏អង់អាចក្លាហាន ក្នុងនោះខាងក្រសួងការពារជាតិក៏បានប្រាប់ឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន៖
- លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព
- លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ
- លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
រូបភាពដោយ: មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
Source: freshnewsasia

