Sponsor
Pisey

ប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មានការសោកស្តាយជាខ្លាំងពុនពែកក្រោយពីលោកអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានចុះទៅបំពេញកិច្ចការងារជាកងកម្លាំងរក្សាសន្តិភាពពិភពលោក នៅអាហ្វ្រិកកណ្តាល ត្រូវពួកឧទ្វាមស្លាក់វាយប្រហារពេលពេល​ត្រឡប់​ចូល​បន្ទាយ​វិញ​នៅ​ម៉ោង ៨យប់បណ្តាលឲ្យលោកស្លាប់បាត់បង់ជីវិតក្នុងការវាប្រហារនេះ។

យោងតាមការប្រាប់ឲ្យដឹងពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាននិយាយរឿងពិតទាំងទងនឹងលោកពលបាលឯក អ៊ឹម សំ ថា លោកគឺជាពលទាហានម្នាក់ដែលមានអត្តចរិកល្អ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងកាងារ ស្លូតបូត ហើយក្នុងការបំពេញការងារកន្លងមកលោកធ្លាប់បានរងរបួសចំនួនពីរលើក អំឡុងពេលបំពេញតួនាទីជាកងកម្លាំងរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលីតំណាងឲ្យប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ ដោយគ្រាប់មីនបង្កៃរបស់ពួកឧទ្ទាមផងដែរ។

គួរបញ្ជាក់ផងដែរថាទាហានខ្មែរដែលបានរងគ្រោះក្នុងការវាយប្រហារនេះមានតួនាទី និងឈ្មោះដូចខាងក្រោមនេះ:

  • អនុសេនីយ៍ទោ អ៊ឹម សំ (ស្លាប់)
  • អនុសេនីយ៍ឯក ធុច ធីម (រង​របួស​ដៃ)
  • ព្រិន្ទបាល​ទោ ស៊ាង នរិន្ទ (បាត់ខ្លួន)
  • ព្រិន្ទបាល​ទោ មុំ តុលា (បាត់ខ្លួន)
  • អនុសេនីយ៍​ត្រី ម៉ៅ អេង (បាត់ខ្លួន)
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor