Sponsor
Pisey

ចាប់​តាំង​ពី​ កូរ៉េខាងជើង ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ​និង​បាន​សាកល្បង​រហូត​ដល់​ ៥ ​លើក​ រួម​ជាមួយ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ គឺ​អាច​ឲ្យ​មហា​អំណាច​ និង​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​លុកលុយ​ប្រទេស​នេះ​បាន ​ប៉ុន្តែ​រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ ​ដោយ​មូលហេតុ​ធំ​តែ​មួយ​គត់​គឺ​ "ភូមិសាស្ត្រ​នយោបាយ" ។​ 

ប្រទេស​ ចិន​ ដែល​ជា​សម្ពន្ធមិត្ត​មាន​អំណាច​បំផុត​ រយៈពេល​ជាង​ ៧០​ ឆ្នាំ​ និង​មាន​តែ​មួយ​របស់​ កូរ៉េខាងជើង​ ត្រូវតែ​ការពារ​ប្រទេស​នេះ​រាល់​បំណង​លុកលុយ​ទាំងឡាយ​ ហើយ​ត្រូវតែ​ចាត់​ទុក​ កូរ៉េខាងជើង​ ជា​តំបន់​មិន​អាច​ឈ្លានពាន​បាន ។​ ចំណុច​នេះ​ធ្លាប់​កើត​ឡើង​ហើយ​ក្នុង​សម័យ​សង្គ្រាម​ កូរ៉េ​ ឆ្នាំ ១៩៥០-១៩៥៣ ដោយ​ប្រទេស​ ចិន​ បញ្ជូន​ កងទ័ព ចូល​កូរ៉េខាងជើង​ រាប់​លាន​នាក់​ ទប់ទល់​នឹង​ទាហាន ​អាមេរិក ​ណាតូ ​និង​ អង្គការ​សហប្រជាជាតិ ។​

ប្រសិន​បើ​សង្គ្រាម​កើត​ឡើង​ទៅ​លើ​ កូរ៉េខាងជើង​ ប្រជាជន​នឹង​សម្រុក​ចូល​តំបន់​ ម៉ាន់ជូរី ​បង្ក​ចលាចល​ទូទាំង​ភាគ​ខាងជើង​ប្រទេស​ ចិន ។​ មួយទៀត​ បើ​បស្ចិម​ប្រទេស​លុកលុយ​ កូរ៉េខាងជើង ​ការ​ប្រកាន់​ខ្ជាប់​ស្ថានភាព​បច្ចុប្បន្ន​រវាង​ ចិន​ និង ​អាមេរិក​ ស្ដី​អំពី​កោះ​តៃវ៉ាន់​ក៏​ប្រែប្រួល​ គឺ​ចិន​អាច​លុកលុយ​កោះ​តៃវ៉ាន់ ​ជា​រឿង​ដែល​ អាមេរិក​ មិន​ចង់​ឲ្យ​កើត​មាន​សោះ​ឡើយ ។​

ក្រៅ​ពី​នេះ ​នៅ​មាន កូរ៉េខាងត្បូង​ ដែល​ពេល​នេះ​ចាត់​ទុក​ ជនជាតិ​ កូរ៉េខាងជើង ​ជា​ប្រជាជន​ដទៃ​ ហើយ​បារម្ភ​ថា ​ការ​បង្រួបបង្រួម​កូរ៉េ ​នឹង​ធ្វើ​ឲ្យ​ពួក​ខូចខាត​ ប៉ុន្តែ​បើ​សង្គ្រាម​បរាជ័យ ​កូរ៉េខាងត្បូង​ ជា​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ ។​ ដូច្នេះ​ ការ​លុកលុយ ​កូរ៉េខាងជើង​ អាច​កើត​ឡើង​បាន​លុះ​ត្រា​តែ​មាន​រដ្ឋប្រហារ​ចេញ​ពី​ក្នុង​ប្រទេស ​កូរ៉េខាងជើង​ ខ្លួនឯង​ប៉ុណ្ណោះ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor