Sponsor
Pisey

កង​នាវា​ចិន​ថ្មី​ៗ​នេះ​បាន​ធ្វើ​ការ​ព្រមាន​ទៅ​កាន់​នាវា​ពិឃាត​បំពាក់​មីស៊ីល​របស់​សហរដ្ឋអាមេរិក តាម​រយៈ​ពាក្យ​សំដី​ ដើម្បី​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​បោះបង់​ចោល​នូវ​ប្រតិបត្តិការ​នាវាចរណ៍​សេរី​របស់​ខ្លួន​ ដោយ​និយាយ ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ក្បែរ​កោះ​សិប្បនិម្មិត​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ប្រសិន​បើ​នាវា​ប្រយុទ្ធ​អាមេរិក​នៅ​តែ​បន្ត​ដំណើរ​ខិត​កាន់​តែ​កៀក។ 

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ក្រសួងការបរទេស​ចិន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ពិភាក្សា​គ្នា​ចាត់​វិធានការ​ ដើម្បី​ទប់ស្កាត់​នាវា​ពិឃាត​អាមេរិក​មួយ​គ្រឿង​ប្រភេទ​ USS Dewey​ ដែល​កំពុង​មាន​វត្តមាន​ក្នុង​តំបន់​មាន​ជម្លោះ​ រយៈ​ចម្ងាយ​ ១២​ម៉ាយ​ ពី​តំបន់​ប្រជុំកោះ​ Spratly Islands​។ ទីក្រុង​ប៉េកាំង​បាន​​ជូន​ដំណឹង​នេះ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​រួច​ហើយ​​ អំពី​ឯកតោភាគី​របស់​របស់​ខ្លួន​ នៅ​លើ​តំបន់​មាន​ជម្លោះ​ ដោយ​ទាមទារ​ឲ្យ​ដក​ថយ​វិញ​ជាបន្ទាន់​ជៀសវាង​ការ​ប្រឈម។

ជា​ចុង​ក្រោយ​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​លោក​ Lu Kang ​បាន​លើកឡើង​ថា សកម្មភាព​របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន​ កំពុង​បង្កហេតុ​តាម​រយៈ​ផ្លូវ​ទឹក​ និង​អាកាស​ ជាហេតុ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ ​ដល់​តំបន់​មហា​សេដ្ឋ​កិច្ច​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ យ៉ាងណាមិញ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ចោទ​ប្រកាន់​វិញ​ដែរ​ថា ចិន​កំពុង​​ប្រកាន់​ឯកតោភាគី​នៅ​លើ​តំបន់​មាន​ជម្លោះ​ ប៉ុន្តែ​មិន​បាន​បញ្ជា​ឲ្យ​ឈប់​ធ្វើ​ប្រតិបត្តិការ​នាវា​ឡើយ៕​

ប្រភព៖ ​ ibtimes

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor