Sponsor
Pisey

ក្រសួង​យុត្តិធម៌​រដ្ឋ​ Rio Grande do Norte​ ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​អាសន្ន​ថា​ អ្នក​ទោស​សរុប​ចំនួន​៩១នាក់​ បាន​រត់​ចេញ​ពី​ពន្ធនាគារ​ Parnamirim តាម​រយៈ​ផ្លូវ​រូង​ក្រោម​ដី​ដ៏​ធំ​មួយ​កន្លែង​។ យោង​តាម​សារព័ត៌មាន​ រុស្ស៊ី​ បាន​ចេញ​ផ្សាយ​ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។

ឧក្រិដ្ឋជន​រាប់​រយ​នាក់​បាន​ជីក​រូង​ក្រោម​ដី​ប្រហែល​៣០ម៉ែត្រ​ ក្រោម​ជញ្ជាំង​ល្បង​ក្នុង​ពន្ធនាគារ​ សម្រាប់​ទុក​គេច​ខ្លួន​របស់​ពួក​គេ​។ អាជ្ញាធរ​គុក​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ទោស​ចំនួន​៩នាក់​បាន​ចាប់​មក​វិញ​ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​រត់​គេច​ខ្លួន​ ព្រម​ទាំង​ចង​ក្រង​បញ្ជី​ឈ្មោះ​របស់​ទណ្ឌិត​ ៨២នាក់​ដែល​បាន​រត់​រួច​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ប្រេស៊ីល​ ដែល​អ្នក​ទោស​បាន​រត់​គេច​ខ្លួន​តាម​រយៈ​ផ្លូវ​រូង​ក្រោម​ដី​ ពីព្រោះ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ទណ្ឌិត​ចំនួន​១៤នាក់​ ក៏​បាន​ធ្វើ​បែប​នេះ​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor