Sponsor
Pisey

កីឡា​ការិនី​ហែល​ទឹក​កម្ពុជា កញ្ញា ហែម ថុនវីទីនី​ បាន​ចេញ​មក​បក​សា្រយ​បដិសេធ​អំពី​ព័ត៌មាន​ដែល​ងា​នាង​បាន​ចាក់​សាក់​នៅ​កន្លែង​ពិសេស​(​ភ្លៅ)​ធ្វើ​ឲ្យ​មាន​បណ្ដាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ហែហូរ​ពិសេស​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ភ្ញាក់​ផ្អើល​មែន​ទែន។

តែ​យ៉ាង​ណា​ កីឡា​ការិនី​រូប​នេះ​បាន​បដិសេធ​រូប​ភាព​នេះ​ថា​មិន​មែន​ជា​រូប​ភាព​របស់​នាង​ទេ​។​ជា​ការ​ពិត​នាង​មាន​បំណង​ចាក់​សាក់​រូប​តំណាង​កីឡា​អូឡាំពិក​ ពេល​ដែល​លា​ឈប់​ពី​អាជីព​ហែល​ទឹក​​ខណៈ​បច្ចុប្បន្ន​​នាង​មិន​ឈប់​នៅ​ឡើយ​ទេ។

លើស​ពី​នេះ​នាង​បាន​បក​ស្រាយ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖" ខ្ញុំ​សូម​បកស្រាយ​បន្តិច​ចំពោះ​រឿង​នេះ​ សាក់​នេះ​មិន​មែន​ជា​នាង​ខ្ញុំ​ទេ​រូប​ជន​ជាតិ​គេ​តាស​ ហើយ​ខ្ញំ​បាន​សរសេរ​ថា​(ខ្ញុំ​ហ្នឹង​មាន​វា​នៅ​ជាប់​ខ្លួន​ខ្ញុំ​ពេល​ដែរ​ខ្ញុំ​ឈប់​ហាត់)​តែ​ឥឡូវ​ខ្ញុំ​មក​បញ្ចប់​ការ​ហ្វឹកហាត់​ក៏​មិន​ទាន់​បាន​សាក់​នៅ​ឡើយ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​មាន​ការ​ប្រត្តិកម្ម​ចំពោះ​ការ​ចុះ​ផ្សាយ​នេះ​ដែរ​ខ្ញុំ​យល់​ថា​គាត់​មាន​ការ​យល់​ច្រលំ​ឫ​មិន​ច្បាស់​លាស់​ក្នុង​ការ​ចុះ​ផ្សាយ​នេះ​ តែ​ចំណង​ជើង​សាហាវ​ណាស់​ហេង​ហើយ​ខ្ញុំ​មិន​មាន​គំរោង​សាក់​កន្លែង​ហ្នឹង​។"

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor