Sponsor
Pisey

បាត់ដំបង៖ ព្រឹទ្ធាចារ្យ​គុន​ប្រដាល់​សេរី​បុរាណ​ខ្មែរ​ ជ័យ-ប៊ុនឈឿ​ បាន​ទទួល​មរណភាព​ហើយ​ កាល​ពី​វេលាម៉ោង​ ៣​និង​១៥​នាទី​ ទៀបភ្លឺ​ ថ្ងៃ​ទី ​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​ផ្ទះ​ឯ​ស្រុក​កំណើត​ ក្រុង​បាត់ដំបង ដោយ​សារ​ជម្ងឺ​ដុះ​សាច់​ភ្លៅ​ដែល​រួមរឹត​លោក​យូរ​មក​ហើយ។

បើ​តាម​ប្រភព​ហ្វេស​បុក​របស់​អាចារ្យ​ធំ​ដែល​បាន​ទៅ​ផ្ទះ​របស់​លោក​តា​ផ្ទាល់​បាន​ និយាយ​ថា​"លោកគ្រូ​ទៅ​ចោល​កូន​ខ្មែរ​ម្នាក់​ទៀត​ហើយ​? ព្រឹទ្ធាចារ្យ​គុន​ប្រដាល់​សេរី​បុរាណ​ខ្មែរ​ ជ័យ-ប៊ុនឈឿ បាន​ទទួល​មរណៈភាព​ហើយ​ វេលា​ម៉ោង ៣:​១៥នាទី ទៀបភ្លឺ ថ្ងៃទី ១២ ឧសភា ២០១៧ នៅ​ផ្ទះ​ឯ​ស្រុក​កំណើត​ ក្រុង​បាត់ដំបង ។

លេខក្រុមគ្រួសារលោកតា៖ ០១២ ៨១៥៨២៥​  មើល​រូបភាព​កូន​ៗ​គេង​អោប​សព​ ពិត​ជា​មហា​ស្រណោៈណាស់? បាត់បង់​អ្នក​ស្នង​គុន​ប្រដាល់​បុរាណ​ខ្មែរ ជ័យ ប៊ុនឈឿ"

ការ​បាត់បង់​លោក​តា​ព្រឹទ្ធាចារ្យ​​ មិន​ត្រឹម​តែ​ធ្វើ​គ្រួសារ​សោក​ស្ដាយ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មហា​ជន​គ្រប់​ស្រទាប់​វណ្ណៈ​ក៏​បង្ហាញ​ការ​សោក​ស្ដាយ​ដោយ​សារ​បាត់​បង់​ធន​ធាន​អ្នក​កីឡា​ជើង​ចាស់​ម្នាក់​ដ៏​មាន​ទេពកោសល្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor