គ្រាប់បាល់ Offside មួយគ្រាប់របស់ Cristiano Ronaldo ដែលស៊ុតចូល AT Madrid កាលពីយប់មិញ ត្រូវបានអតីតអាជ្ញាកណ្តាលកាត់សេចក្តីក្នុងឆាកអន្តជាតិមួយរូបគិតមើលឃើញថាជាគ្រាប់បាល់ Onside មិនគួរចាប់ Offside នោះទេ។
អ្នកវិភាគកីឡារបស់គេហទំព័រល្បីឈ្មោះ Marca លោក Juan Andujar Oliver ដែលជាអតីតអាជ្ញាកណ្តាលមួយរូបក្នុងឆាកអន្តជាតិ បានយល់ឃើញថាអាជ្ញាកណ្តាលខ្សែបន្ទាត់ Cuneyt Cakir សញ្ជាតិទួរគីមិនគួរពិន័យបាល់ Offside របស់ Cristiano Ronaldo នោះទេ ដោយសារតែខណៈពេលនោះបាល់គឺបានស៊ុតពីជើង Luka Modric ចេញពីក្រៅប្រអប់គ្រោះថ្នាក់ ហើយ CR7 ក៏ឈរស្ថិតក្នុងជំហរ Onside ដែរបន្ទាប់ពីរូបគេបានស៊ុតបន្ថែមបញ្ចូលទី។
ចំពោះមិត្តអ្នកអានវិញគិតថាគ្រាប់បាល់របស់ Cristiano Ronaldo គឺជាគ្រាប់ Offside ឫ Onside?
ប្រភព៖ Marca

