គណៈរដ្ឋមន្ត្រីរបស់ប្រទេស ជប៉ុន នៅថ្ងៃសុក្រនេះ បានអនុម័តពង្រៀងច្បាប់ដែលនឹងអនុញ្ញាតដល់ព្រះចៅអធិរាជ អាគីហ៊ូតូ (Akihito) ឲ្យដាក់រាជដល់ព្រះអង្គម្ចាស់ ណារូហ៊ីតូ (Naruhito) ដែលការដាក់រាជនោះ នឹងធ្វើឡើងនៅខែ ធ្នូ ឆ្នាំ ២០១៨ ពេលដែលព្រះចៅអធិរាជចូលដល់វ័យ ៨៥ ឆ្នាំ ។
ព្រះចៅអធិរាជ អាគីហ៊ូតូ បច្ចុប្បន្នមានព្រះជន ៨៣ ឆ្នាំ មានបំណងដាក់រាជ មូលហេតុចាស់ជរា និងមានជំងឺបេះដូង និងមហារីក ដោយបញ្ជាក់ថា ព្រះអង្គអាចពិបាកក្នុងការបំពេញភារកិច្ច ។ ព្រះអង្គម្ចាស់ ណារូហ៊ីតូ ព្រះជន ៥៧ ឆ្នាំ រៀមខ្លួនរួចជាស្រេចដើម្បីស្នងរាជពីព្រះចៅអធិរាជ អាគីហ៊ីតូ ជាបិតា ដែលអាចនឹងដាក់រាជនៅឆ្នាំ ២០១៨ ។
ព្រះចៅអធិរាជ អាគីហ៊ូតូ បច្ចុប្បន្នមានព្រះជន ៨៣ ឆ្នាំ មានបំណងដាក់រាជ មូលហេតុចាស់ជរា និងមានជំងឺបេះដូង និងមហារីក ដោយបញ្ជាក់ថា ព្រះអង្គអាចពិបាកក្នុងការបំពេញភារកិច្ច ។ ប្រសិនបើព្រះចៅអធិរាជ អាគីហ៊ូតូ ដាក់រាជនៅឆ្នាំក្រោយ នេះគឺជាការដាក់រាជដំបូងរបស់ព្រះចៅអធិរាជ ជប៉ុន ចាប់តាំងពីឆ្នាំ ១៨១៧ ចំណែករជ្ជទាយាទ ណារូហ៊ីតូ នឹងឡើងស្នងរាជនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវរង់ចាំរដ្ឋាភិបាល ដាក់សំណើច្បាប់ពិសេសអំពីការដាក់រាជដល់រដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត ក្នុងឆ្នាំនេះ ។ ក្នុងឆ្នាំ ២០១៦ ព្រះចៅអធិរាជ អាគីហ៊ូតូ ជូនដំណឹងដល់ប្រជាជាតិអំពីបំណងដាក់រាជនេះ ។
ប្រសិនបើព្រះចៅអធិរាជ អាគីហ៊ូតូ ដាក់រាជនៅឆ្នាំក្រោយ នេះគឺជាការដាក់រាជដំបូងរបស់ព្រះចៅអធិរាជ ជប៉ុន ចាប់តាំងពីឆ្នាំ ១៨១៧ ចំណែករជ្ជទាយាទ ណារូហ៊ីតូ នឹងឡើងស្នងរាជនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវរង់ចាំរដ្ឋាភិបាល ដាក់សំណើច្បាប់ពិសេសអំពីការដាក់រាជដល់រដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត ក្នុងឆ្នាំនេះ ។
