បរទេស: មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសចិន ទៅលើក្រុមសៀកមួយក្រុម ដោយមានសមាជិកម្នាក់បានភ្លាត់ស្នៀតរបូតដៃចេញពីកងបង្វិល បណ្តាលឲ្យរងរបួសធ្ងន់។ បើយោងតាមរយះវីដេអូយើងអាចឃើញថា ក្រុមសៀកបានកំពុងតែសម្តែង និងបញ្ចេញក្បាច់ពិសេសរបស់ពួកគេដល់ទស្សនិកជនជាច្រើនដែលកំពុងឈរមើលមុខហាងលក់បញ្ចុះតម្លៃមួយកន្លែង ស្រាប់តែអ្នកលេងសៀកម្នាក់ដែលកំពុងឈរនឹងដី ដែលប្រុងនឹងតោងកងដែលកំពុងវិលខ្លាំង ស្រាប់តែរបូតដៃហោះទៅបោកនឹងជញ្ជាំងអាគារ រួចធ្លាក់មកវិញយ៉ាងខ្លាំង។
ក្រោមពីកើតហេតុនេះអ្នកលេងសៀកបានរងរបួសឈាមពេញមុខ និងក្បាល និងត្រូវបានក្រុមអ្នកសង្គ្រោះបន្ទាន់ដឹងទៅកាន់មន្ទីរពេទ្យដើម្បីជួយជីវិតរបស់គេ។ សូមទស្សនាវីដេអូនៃហេតុការណ៍ខាងក្រោមនេះ:
Source: creditor

