Cristiano Ronaldo បានផ្ញើសារដល់អ្នកគាំទ្រ Real Madrid ម្ដងហើយម្ដងទៀត អំឡុងពេលរូបគេទាត់បាល់បញ្ចូលទីបាន៣គ្រាប់ម្នាក់ឯងទល់នឹង At. Madrid ក្នុង Champions Leagueក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១។
ក្រុមរបស់លោក Zinedine Zidane កំពុងឆ្ពោះទៅរកវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពី Ronaldo ស៊ីបីគ្រាប់ម្នាក់ឯងក្នុងកីឡដ្ឋាន Santiago Bernabeu នៅយប់ថ្ងៃអង្គារ។ ចំណែក Ronaldo ដែលបានទទួលការរិះគន់ អំពីទម្រង់លេងកាលប៉ុន្មានប្រកួតមុន ដូចជាមិនអាចរកគ្រាប់បាល់ច្រើន ហើយត្រូវបានអ្នកគាំទ្រស្រែកឌឺដង និងប្រតិកម្មយ៉ាងខ្លាំង។
ប៉ុន្តែការទាត់បញ្ចូលទីបីគ្រាប់យប់មិញនេះ ពិសេសគ្រាប់ទី៣ កីឡាករវ័យ៣២ឆ្នាំបានបែរមុខទៅអ្នកគាំទ្រហើយធ្វើកាយវិការហួចទៅអ្នកគាំទ្រមុនពេលប្រើកាយវិការរលាក់ម្រាមដៃដោយមានន័យថា រូបគេចង់បង្ហាញពីភាពខ្លាំងរបស់ខ្លួន នៅតែមាន និងអាចរកគ្រាប់បាល់បាន ហើយសុំឲ្យអ្នកគាំទ្រឈប់ឌឺដងតទៅទៀត។
