Sponsor
Pisey

ក្រុម​ឈុត​ធំ​នារី​ U-15​ ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ជើង​ខ្លាំង​នារី​ក្រោម​អាយុ​១៥​ឆ្នាំ​សិង្ហបុរី​២​ទល់​នឹង​១​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ AFF​ U15​ GIRLS'​ CHAMPIONSHIP​ 2017​ ដែល​ទើប​បញ្ចប់​អម្បាញ់មិញ​នេះ​។

២​គ្រាប់​ជ័យជម្នះ​សម្រាប់​ប្រកួត​ដំបូង​របស់​កម្ពុជា​គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡា​ការិនី​ ពេជ​ យូឈុនអ៊ី​ ក្នុង​នាទី​ទី​៣០​ និង​មួយ​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ កយ​ មួយ​កញ្ញា​នៅ​នាទី​ទី​៧៩​ ចំណែក​ឯ​១​គ្រាប់​របស់​សិង្ហបុរី​វិញ​រក​បាន​ក្នុង​នាទី​ទី​៧១​ស៊ុត​ដោយ​ Putri​ Nur​ Syaliza​។

សូម​បញ្ជាក់​ដែរ​ថា​ សម្រាប់​ប្រកួត​ទី​២​បន្ទាប់​ ក្រុម​នារី​ក្រោម​អាយុ​១៥​ឆ្នាំ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​នារី​ក្រោម​អាយុ​១៥​ឆ្នាំ​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor