Sponsor
Pisey

ប្រធានាធិបតី​ ហ្វីលីពីន​ ស្នើ​ដល់​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ និង​ក្រុម​ម៉ៅនិយម​ ឲ្យ​ចូលរួម​ជាមួយ​ទាហាន​ ហ្វីលីពីន​ ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ អាប៊ូសាយ៉ាហ្វ ​និង​ក្រុម ​ម៉ាអ៊ូដ ​ដែល​ជា​ក្រុម​ជ្រុល​និយម​មាន​សម្ពន្ធភាព​ជា​មួយ​ក្រុម ​ISIS​ ដោយ​លោក​ប្រធានាធិបតី​សន្យា​ថា​ នឹង​ដាក់​បញ្ចូល​ក្រុម​ឧទ្ទាម​ស្មគ្រចិត្ត​ទៅ​ក្នុង​អង្គភាព​ពិសេស​ ដែល​បង្កើត​ឡើង​ក្នុងពេល​ឆាប់​ៗ​ ។​ 

ចំណែក្រុម​ឧទ្ទាម​កុម្មុយនិស្ត ​និង​ក្រុម​ម៉ៅ​និយម​ បញ្ជាក់​ថា​ ពួក​គេ​ប្រឆាំង​នឹង​ក្រុម ​ISIS​ ប៉ុន្តែ​នៅ​មិន​ទាន់​យល់​ព្រម​ចូលរួម​ជា​មួយ​ទាហាន​រដ្ឋាភិបាល​នៅ​ឡើយ​ ទោះ​ជា​ប្រធានាធិបតី​សន្យា​ផ្ដល់​ប្រាក់​ខែ​ដូច​ទាហាន​រដ្ឋាភិបាល​ និង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​សម្រាប់​សមាជិក​ឧទ្ទាម​ម្នាក់​យ៉ាង​ណា​ក៏​ដោយ ។​ 

ទោះ​យ៉ាង​ណា ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ម៉ូរ៉ូ​ ទំនង​ជា​យល់​ព្រម​ចូល​រួម​មុន​គេ ​តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​ ដោយ​មេ​ដឹកនាំ​ក្រុម​នេះ​បាន​ស្ម័គ្រចិត្ត​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​មួយ​ចំនួន​ឲ្យ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ ម៉ារ៉ាវី ​ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ជីវពល ​ISIS ។​

ប្រភពៈ​ reuters​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor