Sponsor
Pisey

គណៈកម្មការ​រៀបចំ​ការ​បូជា​សព​បាន​សម្រេច​ថា ​ការ​បូជា​សព​អតីត​មហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេត ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៦​ ខែ ​តុលា ​ឆ្នាំ​ ២០១៧​ ធ្វើ​ឡើង​នៅ​លើ​វាល​មេរុ​ សាណាមលឿង​ ជា​កន្លែង​តែង​បូជា​សព​រាជវង្ស​របស់​ប្រទេស ​ថៃ​ ស្ថិតនៅ​នៅ​ជ្រុង​ខាង​ជើង​មហាប្រាសាទ​ និង​ជា​ពិធី​ធំ​បំផុត​មួយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​មួយ​ពាន់​លាន​បាត ​ស្មើ​នឹង​ ៤០​ លាន​ដុល្លារ​អាមេរិក ។​ ឈាបនដ្ឋាន ​មាន​រោង​ចំនួន​ ៨​ ព័ទ្ធ​ជុំវិញ​ មាន​ដំបូល​ស្រួច ​ដំណាង​ឲ្យ​ភ្នំ​ទាំង​ ៨​ នៅ​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​ ចំណែក​សសរ​ទាំង​អស់​ទ្រ​ដោយ​រូប​គ្រុឌ​ ដែល​ជា​យាន​របស់​ព្រះ​វិស្ណុ ។​  

ក្រោយ​សាង​សង់​រួច ​ឈាបនដ្ឋាន​សម្រាប់​បូជា​សព​អតីត​ព្រះ​មហាក្សត្រ​ នឹង​មាន​កម្ពស់​ ៥០​ ម៉ែត្រ​កន្លះ ​គឺ​ខ្ពស់​ជាង​ឈាបនដ្ឋាន​បូជា​សព​អតីត​ព្រះ​មហាក្សត្រ​ ចូឡាលុងកន ​ដែល​សោយ​ទីវង្គត​ក្នុង​ឆ្នាំ​ ១៩១០ ។​ តាម​ជំនឿ​របស់​សាសនា​ ហ៊ីនឌូ​ ឈាបនដ្ឋាន​ ដំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ​ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ទ្វីប ។​ មហាក្សត្រ  ភូមិបុល អាឌុលយ៉ាដេត​ ឬ ​ស្ដេច​រាមា​ទី ​៩​ សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ព្រះជន្ម​ ៨៨​ វស្សា ​និង​ជា​មហាក្សត្រ​ដែល​សោយ​រាជ​យូរ​បំផុត​លើ​ពិភពលោក​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៤៦​ ដល់ឆ្នាំ​ ២០១៦​ មាន​រយៈ​ពេល ​៧០​ ឆ្នាំ ។​ 

មហាក្សត្រ​បច្ចុប្បន្ន ​ព្រះ​មហា​វ៉ាជិរ៉ាឡុងកន ​បាន​បញ្ជា​ឲ្យ​រៀបចំ​ការ​ប្រគុំ​តន្ត្រី​ ដើម្បី​ឧទ្ទិស​ដល់​អតីត​មហាក្សត្រ​ព្រោះ​អតីត​មហាក្សត្រ​ជា​ព្រះរាជា​ដែល​មាន​ជំនាញ​ខាង​តន្ត្រី​ ដូច្នេះ​ ចាប់​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​បូជា​សព​ មាន​ការ​ប្រគំតន្ត្រី​សម្ដែង​ដោយ​ក្រុម​តន្ត្រី​យោធា​ ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​សៅរ៍​ នៅ​ឯ​ Royal Plaza  ខាង​មុខ​ប្រាសាទ ​តុសិត ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor