Sponsor
Pisey

នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ អាបេ​​ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ថា​ បំណង​ប្រាថ្នា​ចម្បង​របស់​លោក​ គឺ​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​សហការ​គ្នា​សារ​ឡើង​វិញ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​នៅ​តំបន់​ ប៉ាស៊ីហ្វិក​ (TPP) ដោយ​សង្កត់​ធ្ងន់​ថា​ ជប៉ុន​សង្ឃឹម​ថា​អាមេរិក​នឹង​ចូលរួម​ជាថ្មី​ ក្នុង​នាម​ជា​សមាជិក​ ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ។  

លោក​នាយករដ្ឋមន្ត្រី​ខាង​លើ​និយាយ​ថា​ "នៅ​ទីបំផុត​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្ដីពី​ វិធាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​ យើង​សង្ឃឹម​ថា​ភាគី​សមាជិក​ទាំង​អស់​នឹង​យល់ព្រម អនុវត្តន៍​ទៅ​តាម​ក្របខ័ណ្ឌ ​ដែល​បាន​តាក់តែង​ឡើង​នា​ពេល​កន្លង​មក។ ជា​អកុសល​អាមេរិក​បាន​ប្រកាស ដក​ខ្លួន​ចេញ​ពី​សមាជិក​តំបន់ ​ប៉ាស៊ីហ្វិក ប៉ុន្តែ​យ៉ាងណាក៏ដោយ​ យើង​នៅ​តែ​ជំរុញ​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​វិល​ត្រឡប់​មក​វិញ"​។

ជាចុងក្រោយ​លោក​បាន​បញ្ចប់​ថា​ សន្ទុះ​សេដ្ឋកិច្ច​នៅ​តំបន់ ប៉ាស៊ីហ្វិក មិន​គួរ​នឹង​បាត់បង់​ឡើយ​ យើង​បាន​បើក​ទ្វារ​រង់ចាំ​រដ្ឋាភិបាល​អាមេរិក ​ក្នុង​ការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​ជាថ្មី។ យ៉ាងណាមិញ សមាជិក​ដែល​នៅ​សល់​ចំនួន​ ១១​ប្រទេស​ យើង​នឹង​ពិចារណា​ឲ្យ​ប្រទេស​ណា​មួយ​ធ្វើជា ប្រធាន​បន្ទាប់​ពី​ការ​ចាកចេញ​របស់​អាមេរិក​ ដែល​ជា​សមាជិក​មួយ​រូប​ដ៏​សំខាន់​របស់ TPP៕ 

ប្រភព៖ cnbc

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor