កូនប្រុសរបស់ខ្សែប្រយុទ្ធកំពូល CR7, Cristiano Ronaldo Junior បានធ្វើរឿងដ៏គួរឲ្យស្ងើចសរសើរម្ដងទៀតហើយ ក្រោយស៊ុត Free-kick ត្រាប់តាមឪពុកបញ្ចូលទីបានយ៉ាងអស្ចារ្យ។
នេះជាលើកជាទី២ហើយដែល CR7 បានបង្ហោះវីដេអូកូនប្រុសរបស់ខ្លួននៅលើ Instagram ពោលកាលពីដើមខែមុនខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះបានបង្ហោះវីដេអូមួយពីការស៊ុត Free-kick បញ្ចូលទីដ៏ល្អឥតខ្ចោះរបស់ Cristiano Ronaldo Junior ហើយថ្មីៗនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣១ឆ្នាំខាងលើក៏បានបង្ហោះវីដេអូថ្មីមួយទៀតផងដែរនៃការស៊ុត Free-kick ដ៏អស្ចារ្យរបស់កូនប្រុសរបស់គេ ក្នុងនោះក៏មានអ្នកចូលមើលជាង៤លាននាក់ទៀតផង។
ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូដូចខាងក្រោម៖
