Sponsor
Pisey

មេបញ្ជាការ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ (ISIS) ​មួយ​រូប​ ឈ្មោះ ​Abdul Hasib ​ដែល​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ អាហ្គានីស្ថាន​ ពេល​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំ​ពេល​ធ្វើ​ប្រតិបត្តិការ​យោធា​ជាមួយ​កងកម្លាំង​ពិសេស​អាហ្គានីស្ថាន និង​សហរដ្ឋ​អាមេរិក​​។

អ្នកនាំពាក្យ​របស់​ទីស្នាក់ការ​ការពារ​ជាតិ​ Pentagon​ លោក Captain Jeff Davis ​បាន​ប្រកាស​ថា​ មេដឹកនាំ​ ​ISIS​ ​លោក​ Abdul Hasib​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​​ ខណៈ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​កង​កម្លាំង​ពិសេស​របស់​ប្រទេស​អាហ្គានីស្ថាន និង​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ខេត្ត​ Nagngarhar ​ភាគ​ខាង​កើត​។ មេខ្លោង​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ជា​មនុស្ស​នៅ​ពីក្រោយ​ផែន​ការ​ការ​វាយប្រហារ​គ្រប់​ទម្រង់​ ជា​ពិសេស​គឺ​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​មន្ទីរពេទ្យ​ក្រុង​កាប៊ុល​ ដែល​បាន​សម្លាប់​មនុស្ស​សរុប​ ៣០​នាក់ ​កាល​ពី​ខែ​មីនា​កន្លងទៅ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Abdul Hasib ​ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ ដោយ​ការ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ទីតាំង​រូង​ក្រោម​ដី​មួយ​កន្លែង​របស់​ក្រុម​ ISIS​ ក្នុង​ប្រទេស​អាហ្គានីស្ថាន​ ពី​សំណាក់​

ទ័ព​ពិសេស​អាមេរិក​ សហការ​ជាមួយ​​អាហ្គានីស្ថាន​ កាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​ មក​ដល់​ពេល​នេះ​ទើប​កង​កម្លាំង​​រដ្ឋាភិបាល​បង្ហើប​ឲ្យ​ដឹង​ថា​ មេ​ភេរវកម្ម​រូប​នេះ​បាន​ស្លាប់​ហើយ​៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor