Sponsor
Pisey

លោក​ Neymar​ Snr​ ឪពុក​បង្កើត​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Neymar​ កំពុង​តែ​ជំរុញ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ចាកចេញ​ពី​ Barcelona​ ហើយ​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ Premier​ League​ វិញ​។

យោង​តាម​របាយការណ៍​ពី​ប្រភព​ព័ត៌មាន​អេស្ប៉ាញ​ Diario​ Gol​ បាន​ឲ្យ​ដឹង​ថា​ លោក​ Neymar​ Snr​ ឪពុក​របស់​ Neymar​ កំពុង​តែ​ជំរុញ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ចាកចេញ​ពី​ Barcelona​ ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​ Premier​ League​ វិញ​ ដោយ​ក្នុង​នោះ​រូប​លោក​ក៏​បាន​ជ្រើសរើស​ Manchester​ United​ ជា​ក្លឹប​តែ​មួយ​គត់​ដែល​ល្អ​បំផុត​សម្រាប់​ Neymar​ ចុះ​កុងត្រា​លេង​ជាមួយ​។

យ៉ាងណាមិញ​ ការ​មិន​ចង់​ឲ្យ​ Neymar​ បន្ត​នៅ​ Camp​ Nou​ នេះ​គឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្ទៃ​ក្នុង​មួយ​ចំនួន​រវាង​ក្លឹប​និង​កូន​ប្រុស​របស់​លោក​ទាក់​ទង​នឹង​តម្លៃ​ខ្លួន​ក្រោយ​ផ្ទេរ​ពី​ Santos​ មក​ Barcelona​ កាល​ពី​ឆ្នាំ​២០១៣​ ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​រហូត​ឡើង​ដល់​តុលាការ​ទៀត​ផង​៕

ប្រភព៖ ​ Metro

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor